កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vannak MC បានធ្វើការចែករំលែក ពីករណីបាត់ក្មេងប្រុសម្នាក់ អាយុ ៧ ឆ្នាំ អាវពាក់ជាខ្លួន ជាអាវកីឡា ពណ៌ទឹកបុិចដៃខ្លីបានរត់ចេញពីផ្ទះនៅវេលាម៉ោង ១១.៣០នាទីយប់ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ ត្រង់ចំណុចភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ខៈណៈដែលឪពុកមករត់ម៉ូតូឌុបនៅភ្នំពេញ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "សូមជួយស៊ែរបន្ទាន់ផង! ! ខ្ញំបាទឈ្មោះ ហាន ទីណា បានបាត់កូនប្រុសឈ្មោះ នី ទីណេត អាយុ ៧ ឆ្នាំ អាវពាក់ជាខ្លួន ជាអាវកីឡា ពណ៌ទឹកបុិចដៃខ្លីបានរត់ចេញពីផ្ទះ នៅជាមួយយាយ បានបាត់ពីផ្ទះ នៅវេលាម៉ោង ១១.៣០នាទីយប់ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ ត្រង់ចំណុចភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ខៈណៈដែលឪពុកមករត់ម៉ូតូឌុបនៅភ្នំពេញ។

បេីបងប្អូនណាប្រទះឃេីញ សូមជួយឃាត់ឬចាប់ទុក រួចសូមជួយទំនាក់ទំនងមកខ្ញុំបាទ️☎️097-520 8845 ដោយក្ដីអនុគ្រោះ ??(សូមអរគុណទុកជាមុន)??។"

ប្រភព៖ Vannak MC