លោក អុឹម ជីវ៉ា​ សូមអង្វរ បើមិនជួយសុខា សូមមេត្តាកុំបំផ្លាញសុខាអី នាងជាក្មេងកំព្រា គួរឲ្យអាណិតណាស់ទៅហើយ បើមិនបានជួយគ្នា សូមអូសរំលងឬប្លុកគាត់ចោលទៅ
-

លោក អុឹម ជីវ៉ា​ បានធ្វើការបង្ហោះសារ ថា សូមគោរពផ្ញើជូនបងប្អូនអ្នកចេះដឹងនិងមានស្មាតីគ្រប់គ្រាន់មួយចំនួនមេត្តាអានផង ខ្ញុំមិនមែនជាអ្នកចេះដឹងទេខ្លាចសរសេទៅវាខុស សូមអធ្យាស្រ័យផងទាន ??

ខ្ញុំចង់ជំរាបថា យើងមិនអាចប្រៀបធៀបអ្នកណាថាល្អឬអាក្រក់បានទេ អ្វីក៏ដោយវាមានគុណប្រយោជន៍ខុសៗ ឈឺវៀចគេយកធ្វើកង់ ឈើត្រង់គេយកធ្វើកាំ ឧទាហរណ៍ សត្វឆ្កែវាមានគុណប្រយោជនរបស់សត្វឆ្កែគឺវាចេះចាំផ្ទះ ឯសត្វគោវាមានគុណប្រយោជន៍ចេះភ្ជួស្រែ ម្តេចក៏អស់លោកអ្នកចេះដឹងមួយចំនួនដែលមានសតិគ្រប់គ្រាន់មិនព្រមឆ្ងល់ថាហេតុអីមិនព្រមអោយសត្វឆ្កែទៅភ្ជួស្រែឬអោយសត្វគោមកចាំផ្ទះវិញ ??? តួយ៉ាងមនុស្សក៏ដូចគ្នាដែរមិនអាចយកគេមកប្រៀបធៀបបានឡើយ អ្នកណាធ្វើអីបានគេកែឆ្នៃយ៉ាងម៉េចបានវាជាសមត្ថភាពរបស់គេ ពេលខ្លះការយល់ដឹងរបស់អ្នកដែលរិះគន់គេ មកជេគេ វាមិនខុសទេហើយក៏មិនត្រូវទាំងអស់ដែរ បើត្រូវគឺត្រូវតែមួយជ្រុងដែលអស់លោកអ្នកគិតឃើញ ហើយក៏មិនមែនបានន័យថាទាល់តែគេមកគិតដូចយើងបានថាត្រូវនោះទេ ដូចនេះធ្វើជាមនុស្សកុំមើលងាយមនុស្ស អ្នកមានកុំមើលងាយអ្នកក្រ គ្មានអ្នកណាកើតមកល្អគ្រប់១០នោះទេ ។

អ្នកខ្លះថាស្រលាញ់សិល្បៈណាស់ ការពារវប្បធម៌ណាស់តែមិនយល់ពីនិយមន័យសិល្បៈផងនិង ដូចម្តេចដែលហៅថាសិល្បៈ??? តើពាក្យថាសិល្បៈមានអីគេខ្លះក្នុងនឹង ??? សិល្បៈមិនមែនទាល់តែរាំច្រៀងសម្តែងគេហៅថាសិល្បៈនោះទេ ។

បងប្អូនអើយ?? ខ្ញុំសូមអង្វរ បើមិនជួយសុខា សូមមេត្តាកុំបំផ្លាញសុខាអី នាងជាក្មេងកំព្រាខ្វះភាពកក់ក្តៅខ្វះការអប់រំ បងប្អូនអាណិតគ្នាផង ឧទាហរណ៍បើសុខាជាសាច់ញាតិយើងមានសតិមិនគ្រប់ពេលគេតិះដៀលសាច់ញាត់ឬបងប្អូនយើងតើពួកយើងឈឺទេ ?? បើមិនបានជួយគ្នាសូមអូសរំលងឬប្លុកគាត់ចោលទៅ បើស្អប់ខ្ញុំបាទ អុឹម ជីវ៉ាប្លុកខ្ញុំចោលទៅ បើគាត់មិនគ្រប់ទៅហើយចុះបងប្អូនអ្នកមានបញ្ញាស្មាតីគ្រប់ទៅប្រកាន់គាត់ធ្វើអី?? ខ្ញុំសូមលើកម្រាមដៃដប់សំពះអង្វរបងប្អូនទាំងអស់ សូមមេត្តាអាណិតនិងយោគយល់គាត់ផង គិតថាអហោសិកម្មអោយមនុស្សដែលមានកម្មដូចសុខាផង សូមមេត្តាកុំចងកម្មពារគាត់អី ប្រយ័ត្នបាបកម្មធ្លាក់មកលើកូនឬគ្រួសារអស់លោកវិញ សូមមេត្តារៀនបើកចិត្តអោយទូលាយផង ទាន??។

ខ្ញុំបាទក៏សូមអរគុណដល់ក្រុមហ៊ុនគ្រាប់ពេជ្រ និងក្រុមហ៊ុន លក្ស្ម្មុី ប៊ីមេក ដែលមានផលិតផល U WELL ដែលបានឧបត្ថម្ភគ្រប់បែបយ៉ាងដល់សុខា និងអោយខ្ញុំបាទផលិតស្ពតនិងខ្សែភាពយន្តអប់រំខ្លីអោយក្រុមហ៊ុន ដើម្បីផ្តល់ឱកាសអោយសុខាកែខ្លួនបានដូចក្មេងដទៃ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា

ប្រភព៖ អុឹម ជីវ៉ា