ផលិតកម្ម Galaxy Navatra សូមឲ្យម្ចាស់ Channel Youtube Apple Store ឬបានយកទៅដាក់ Copyright សូមប្រញាប់រួសរាន់លុបចេញជាបន្ទាន់ ឲ្យបានមុនថ្ងៃទី១ ខែក្រោយនេះ បើមិនដូចនេះក្រុមហ៊ុននឹងចាត់វិធានការហើយ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទិ២០ ខែឧសភា ឆ្នាំ២០២០នេះ  ផលិតកម្ម Galaxy Navatra បន្ទាប់ពីបានប្រកាសជាសាធារណៈថា ខ្លួនបានទិញសិទ្ធផ្តាច់មុខ នូវបទចម្រៀងមរតកដើម ទាំងអស់របស់ម្ចាស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ពីភរិយារបស់លោក ដើម្បីផលិតឡើងវិញ ដោយរក្សាទម្រង់និងទំនុកភ្លេងដើម។ 

លោកយឹម តាស្រង់ ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រង ទូទៅ ប្រចាំផលិតកម្ម Galaxy Navatra បានឲ្យដឹងថា "សេចក្តីជូនដំណឹង

ដើម្បីចូលរួមថែរក្សា និងលើកម្ពស់ស្នាដៃមរតកដើម ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពអ្នកដែលបានទទួលសិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀងមរតកដើមរបស់កវីនិពន្ធបទចម្រៀងដ៏ឆ្នើមរបស់ប្រទេសយើង ផលិតកម្ម Galaxy Navatra មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ ផលិតកម្ម Galaxy Navatra បានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញដោយរក្សាទំរង់ដើម ព្រមទាំងប្រើប្រាស់នៅក្នុង Yotube និងប្រព័ន្ធ Digital ផ្សេងៗដូចជា Calltune តាមទូរសព័្ទដើម្បីស្វែងរកចំណូលបន្ថែមជូនម្ចាស់ស្នាដៃ ដោយមានរយៈពេល១០ឆ្នាំ ដែលបទភាគច្រើនជាសំនៀងរបស់អធិរាជសំឡេងមាស សុិន សុីសាមុត - លោកយាយ រស់សេរីសុទ្ធា នឹងមរតកសំនៀងជាច្រើនរូបទៀត។

ថ្មីៗនេះ ក្រុមហ៊ុនយើងខ្ញុំ បានសង្កេតឃើញថា មានក្រុមហ៊ុនផលិតកម្មចំរៀង​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងម្ចាស់ Channel Youtube មួយចំនួនបានផលិតនិងផ្សព្វផ្សាយបទចំរៀងដែលជាស្នាដៃរបស់កវីនិពន្ធ របស់កវីនិពន្ធ គង្គ ប៊ុនឈឿន តាមប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំង Channel Youtube ដោយករណីនេះ ធ្វើឲ្យប៉ះពាល់ និងខូចខាតផលប្រយោជន៍ក្រុមហ៊ុនយើងខ្ញុំ យ៉ាងធ្ងន់ធ្ងរបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបណ្តាផលិតកម្ម និង Channel Youtube ទាំងអស់ដែលបានយកបទមរតកដើមទៅ Upload ឬផលិតឡើងវិញដាក់ Youtube ឬលក់នៅ Apple Store ឬបានយកទៅដាក់ Copyright កន្លងមក សូមប្រញាប់រួសរាន់លុបចេញឲ្យបានមុនថ្ងៃទី១ ខែ ៦ ឆ្នាំ ២០២០ នេះ មុនពេលដែលយើងខ្ញុំប្រើប្រាស់នូវសិទ្ធិតាមនីតិវិធីច្បាប់ ក្នុងការការពារសិទ្ធិ និងប្រយោជន៍ដើម្បីម្ចាស់ស្នាដៃ។ សូមបណ្តាផលិតកម្ម និងម្ចាស់ Channel Youtube ព្រមទាំងសាធារណៈជនទាំងអស់ទទួលនូវការគោរពរាប់អានដ៏ស្មោះអំពីយើងខ្ញុំ???"។