តារាសម្តែង និងចម្រៀង លោក យូ ឌីស្កូ កាន់តែមានសុខភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីរូបលោកបានធ្វើការវះកាត់ ក្រលៀន នៅប្រទេសឥណ្ឌារួចមក តែរាល់ថ្ងៃនៅតែបន្តពិសារថ្នាំ ដើម្បីឲ្យសុខភាព កាន់តែល្អប្រសើរជាងមុន។ ក្រោយពីមានសុខភាពល្អហើយនោះ ពេលនេះតារាសម្តែងរូបនេះ បានចាប់យកអាជីពលក់អង្ករធម្មជាតិ គ្មានសារធាតុគីមី ចែកជូនបងប្អូនទទួលទាន ឲ្យឆ្ងាញ់មាត់ ព្រមជាមួយនឹងសុខភាពល្អថែមទៀតផង។

តារាសម្តែងរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយអង្ករ នាងទាវ ដែលជាអង្ករ មួយប្រភេទ ដែលគ្មានសារធាតុគីមី ដើម្បីទុកលក់ជូនបងប្អូនពិសារ ។ ក្រៅពីអាជីពថ្មីលក់អង្ករហើយនោះ លោកក៏មានអាជីពជាអ្នកលក់ផលិតផលតាមអនឡាញជាច្រើនផងដែរ។

ប្រសិនបើបងប្អូន ចង់បានអង្ករ ដែលមានរសជាតិឈ្ងុញឆ្ងាញ់ និងគ្មានសារធាតុគីមីនោះ កុំភ្លេចអង្ករនាងទាវ ដែលជាអង្ករល្អ និងជួយទ្រទ្រង់សុខភាពបងប្អូន។ បើបងប្អូនមានចំណាប់អារម្មណ៍ ចង់លក់ដុំ ឬទិញយកទៅពិសារនោះ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 076 222 2272/ 096 222 7296។ សូមអរគុណ៕








