ភ្នំពេញ៖ ពិធីការិនី ដ៏ស្រស់ស្អាត សុខ សោម៉ាវត្តី និងអ្នកនាង ភិន សុដាលីស តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពីជីវិតរស់នៅប្រចាំថ្ងៃ ដោយភាពរីករាយ បើទោះបីជាមានឈ្មោះជាស្រី មេម៉ាយក្តី។

ឈ្មោះជាស្រីមេម៉ាយ ដែលគ្រប់គ្នាតែងតែគិតមិនល្អ តែងតែប្រើពាក្យ ជាមនុស្សស្រីបែបនេះ ជាមនុស្សស្រីបែបនោះ ទៅតាមមាត់របស់មហាជនមួយចំនួន ដែលពាក្យទាំងនេះ អាចនិយាយបានថា សុទ្ធតែជាពាក្យមិនល្អ។ នៅសម័យនេះ មនុស្សគ្រប់គ្នានៅតែប្រកាន់ពាក្យមួយនេះដដែល គ្រាន់តែមិនសូវដូចកាលពីគ្រាន់មុនតែប៉ុណ្ណោះ។

មកមើលពីជីវិតរបស់ តារាស្រីពីរដួងដែលជាមានឈ្មោះថា ជាស្រីមេម៉ាយ តើគាត់រស់នៅសប្បាយចិត្តយ៉ាងណា ពេលដែលគាត់រស់នៅក្នុងជីវិតដែលគាត់ចង់បាន ជីវិតដែលគ្មានសម្ពាធ ជីវិតដែលមិនចាំបាច់គិតថា អ្នកផ្សេងគេគិតបែបណានោះទេ ដែលជាហេតុធ្វើឲ្យតារាស្រីទាំងនេះ គាត់មានសម្រស់កាត់តែស្រស់ស្អាតឡើង ជារៀងរាល់ថ្ងៃ ហើយនិងការកាត់តែសប្បាយចិត្ត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីស្រស់ស្អាត អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះសារយ៉ាងខ្លី ដែលពោលពេញទៅដោយអត្តន័យថា "teamមេម៉ាយ សប្បាយចិត្ត?"។ ហើយនៅពេលនេះអ្នកនាងក៏បានជួបនិងមនុស្សម្នាក់ ដែលអ្នកនាងតែងតែបង្អួតពីភាពផ្អែមល្ហែម ជាមួយគ្នា ហើយមហាជន តែងតែដឹងនោះ គឺបុរសសង្ហា លី វ៉ាហេទ។

យ៉ាងណាមិញ ពាក្យថាក្រុមអ្នកមេម៉ាយ សប្បាយចិត្តនេះ បានធ្វើឲ្យមហាជន ពិតជាមានភាពស្ងប់ស្ងែង និងសរសើរពីរូបសម្រស់របស់អ្នកនាងជាខ្លាំង ៕










