ដំណឹងល្អ ! អ្នក​ស្រាវជ្រាវ​ចិនមួយរូបកំពុងតែផលិតថ្នាំមួយប្រភេទ អាចបញ្ឈប់ការឆ្លងកូវីដ១៩ ដោយមិនចាំបាច់ប្រើថ្នាំវ៉ាក់សាំង
សីហា
-

នេះជាដំណឹងល្អមួយ ខណៈដែលប្រទេសចិនកំពុងតែអភិវឌ្ឍថ្នាំម្យ៉ាង ដែលគេជឿជាក់ថា ថ្នាំនេះមិនត្រឹមតែព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ ជាសះស្បើយនោះទេ ថែមទាំងអាចបញ្ឃប់ការរីកដុះដាលនៃវីរុសនេះបានទាំងស្រុងផងដែរ។

ក្នុងអំឡុងពេលផ្ទុះវីរុសនេះ កាលពីចុងឆ្នាំ២០១៩ នៅប្រទេសចិនបានសម្លាប់មនុស្សជាច្រើន និងថែមទាំងធ្វើឲ្យមនុស្សទូទាំងពិភពលោកមានការភ័យខ្លាច ដូច្នោះហើយបានវិទ្យាសាស្ត្រគ្រប់ទិសទីរួមគ្នាស្វែងរកថ្នាំព្យាបាលពិតប្រាកដ និងវ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលពាសពេញពិភពលោក។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថាថ្នាំ ដែលត្រូវបានធ្វើតេស្តសាកល្បង ដោយអ្នកវិទ្យាសាស្ត្រមួយនៅសាកលវិទ្យាល័យប៉េកាំងដែលមានកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន Peking University មិនត្រឹមតែអាចកាត់បន្ថយពេលវេលានៃការជាសះស្បើយសម្រាប់អ្នកដែលឆ្លងជំងឺនោះទេ ប៉ុន្តែថែមទាំងផ្តល់នូវភាពស៊ាំរបស់យើង អាចដឹងពីមេរោគនេះក្នុងរយៈកាន់តែលឿន។

លោក​ Sunney Xie បាន​ពន្យល់​ថា លោក​បាន​ធ្វើ​ការ​សាកល្បង​ថ្នាំ​ប្រភេទ​នេះ​នៅ​លើ​សត្វកណ្តុរ​ដោយ​ទទួល​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់។ តាម​លោក​ស៊ុននី ស៊ី ថ្នាំ​ដែល​លោក​បាន​សាកល្បង​លើ​សត្វកណ្តុរ​ជា​ថ្នាំ​ដែល​ផលិត​ចេញ​ពី​ប្រព័ន្ធ​ការពារ ឬ​អង់ទី ក​របស់​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ ចំនួន៦០នាក់។ នៅ​ក្នុង​ជំហាន​បន្ទាប់ ការ​សាកល្បង​កំពុង​រៀបចំ​ធ្វើ​លើ​អ្នក​ជំងឺ​កូវីដ១៩ ហើយ​បើ​តាម​លោក​ស៊ុននី ស៊ី ការ​សាកល្បង​លើ​អ្នក​ជំងឺ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី និង​នៅ​ក្នុង​ប្រទេស​ផ្សេង ព្រោះ​នៅ​ចិន​សព្វថ្ងៃ គេ​មិន​មាន​អ្នក​ជំងឺ​កូវីដ១៩ គ្រប់គ្រាន់​ដើម្បី​សាកល្បង​ទេ។

អ្នក​ស្រាវជ្រាវ​ចិន​រូប​នេះ​ដដែល​សង្ឃឹម​ថា ប្រព័ន្ធការពារ ឬ​អង់ទី ក ដែល​យក​ចេញ​ពី​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ នឹង​ក្លាយ​ជា​ថ្នាំ​ពិសេស​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពន្លឿន​ការ​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ តាម​លោក​ស៊ុននី ស៊ី ថ្នាំព្យាបាល​នេះ​នឹង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​មុន​ដំណាច់ឆ្នាំ ២០២០ ពោល​មុន​រដូវត្រជាក់​ឆ្នាំ​ក្រោយ​ដែល​ជំងឺ​ដដែល​មួយ​នេះ​អាច​វិល​ត្រឡប់​ជា​ថ្មី។ តាម​រដ្ឋអំណាច​សុខាភិបាល​ចិន មាន​អ្នក​ជំងឺ​កូវីដ១៩ ជាង ៧០០នាក់​នៅ​ចិន​ដែល​ទទួល​ការ​ព្យាបាល​ដោយ​ប្លាស្មា​បាន​ជា​សះស្បើយ។ តែ​លោក​ស៊ុននី ស៊ី​បាន​ទទួល​ស្គាល់​ពី​បរិមាណ​ប្លាស្មា​មាន​កំណត់​ដែល​គេ​មិន​អាច​ប្រើ​ក្រោម​ទ្រង់ទ្រាយ​ធំ​បាន​ឡើយ៕ ប្រភព៖ medicalxpress