ឯកឧត្តម ពេជ្រ ស្រស់ ស្នើសុំរដ្ឋមន្រ្តីថ្មី នៃក្រសួងធម្មការចេញកណ្តាប់ដៃដែក មានចំណាត់ការផ្លូវច្បាប់ចំពោះលោក ខាន់ សុវណ្ណ ដើម្បីជាការបន្ថយ កំហឹងរបស់ពលរដ្ឋ...
-

ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលតែងតែចុះទៅជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបនូវការលំបាក និងខ្វះស្បៀងបរិភោគ គឺលោកចុះទៅជួយដល់ពួកគាត់ ដើម្បីកាត់បន្ថយ ការលំបាករបស់គាត់ ឲ្យមានស្បៀងបរិភោគ ។

ដោយឡែកនៅថ្ងៃនេះ លោកបានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា "ក្រៅពីសេចក្តីថ្លែងការណ៍របស់គណៈសង្ឃ នាយកប្រកាសមិនអាចទទួលយកបានឡើយ ចំពោះការប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់លោក ខាន់ សុវណ្ណ ដែលចង់ចាប់ផ្សឹកព្រះសង្ឃទាំងអស់ក្រោមព្រះជន្ម៥៦វស្សា ហើយ គណៈសង្ឃនាយកបានអះអាងថា វាជាទង្វើដ៏ព្រៃផ្សៃបំផុតបំពានរដ្ឋធម្មនុញ្ញពីសំណាក់លោក ខាន់ សុវណ្ណ។ ភ្លាមៗ សម្តេចតេជោ ហ៊ុន សែន ក៏បាន បណ្តេញលោក ខាន់ សុវណ្ណ ចេញពីវិទ្យុបាយ័នចាប់ពីពេលនេះតទៅ, ថ្ងៃនេះ ខ្ញុំ ពេជ្រ ស្រស់ សូមគោរពស្នើសុំរដ្ឋមន្រ្តីថ្មី នៃក្រសួងធម្មការចេញកណ្តាប់ដៃដែក មានចំណាត់ការផ្លូវច្បាប់ចំពោះលោក ខាន់ សុវណ្ណ ដើម្បីជាការបន្ថយ កំហឹងរបស់ពលរដ្ឋដែលកំពុងពុះកញ្ជ្រោល ចំពោះទង្វើថោកទាបបំផុតរបស់បុគ្គលឈ្មោះខាន់ សុវណ្ណ​។ ពេជ្រ ស្រស់ 21/05/2020"។

ប្រភព ៖ Pich Sros - ពេជ្រ ស្រស់