អ្នកណាទ្រាំបាន លុយជិតជាង៨ពាន់ដុល្លារ ទៅទារពេលណាក៏ប្រាប់ថា មិនសង មិនសង ខឹងចិត្តពេកទៅប្តឹងសមត្ថកិច្ចឲ្យចាប់តែម្តង
ស៊ីហៀង
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ និង៤០នាទី នារីជាអ្នកលក់អនឡាញម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីខ្ចីលុយគេមិនព្រមសង ធ្វើឲ្យម្ចាស់លុយទ្រាំមិនបាន ក៏ដាក់ពាក្យបណ្តឹងឲ្យចាប់ខ្លួនតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចខុនដូរីវើរ៉ា កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះថា មាស តឿ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីនគរបាល ស្នាក់នៅផ្ទះលេខ៦៤៦ ផ្លូវជាតិ២ ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកអ្នកខ្លីលុយមានឈ្មោះថា នេត កញ្ញារី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (តាមអនឡាញ) ស្នាក់នៅខុនដូរីវើរ៉ា កោះពេជ្យ ផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្តីរបស់ជនរងគ្រោះ បានប្រាប់ថា កាលពីថ្ងៃទី០២ ខែមេសា នារីដែលត្រូវជាកូនបំណុលបានមកខ្ចីលុយ ចំនួន៨៥០០ដុល្លារ តែមិនព្រមសងវិញសោះ ធ្វើឲ្យរូបនាងទ្រាំមិនបានក៏ទៅដាក់ពាក្យបណ្តឹងតែម្តង។ក្រោយពីសាកសួររួចរាល់ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកសាងសំណុំរឿងបញ្ជូននារីសង្ស័យទៅសាលារាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕