ពិតដែរឫទេ? មហាជនសែនអាសូរ ក្រោយតារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត ធ្លាក់ខ្លួន​ធ្វើសំណង់???
សីហា
-

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ហើយ រូបភាព២សន្លឹក​ដែល​បង្ហាញដោយ​ទំព័រហ្វេសប៊ុកមួយឈ្មោះ បង តារាចេម ស្ដីពីសកម្មភាព​របស់កំពូលតារាចម្រៀងលោក ណូយ វ៉ាន់ណេត ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង​លើ​វិថីសិល្បៈ​រាប់ឆ្នាំ ពេល​នេះ​បាន​ធ្លាក់ខ្លួន​ធ្វើសំណង់​គួរឲ្យអាសូរ​ និងស្រណោះ​បំផុត​ទាញទឹកភ្នែកមហាជន​រាប់​លានតំណក់ទៅហើយ​ ដោយ​ប្រភព​បានដាក់ចំណងជើង​លើ​រូបនេះថា៖ «ស្គាល់គាត់ទេ?? He is my idol បទដែលខ្ញុំចូលចិត្ត​បំផុតគឺបទ កំពង់សោមដួងចិត្ត !»។

យ៉ាងណាមិញ តាមរយៈរូបភាពដ៏គួរអោយអាណិតអាសូរនេះ សារព័ត៌មាននានា មិនទាន់បញ្ជាក់ពីស្ងានភាពរបស់គាត់នៅពេលនេះនៅឡើយទេ ដោយបានខលទៅ​ តែពុំមានអ្នកទទួល និងបញ្ជាក់លម្អិតបាន​នៅឡើយទេ។ តែងាកមកមើលខមិននៅលើបណ្តាញសង្គហ្វេសប៊ុកវិញ មានការវេចញែកជាច្រើន ដោយមានអ្នកខ្លះនិយាយថា “ឱ! លោកអើយ​ ហេតុអីបានជាគាត់ធ្លាក់ខ្លួន​ដល់ថ្នាក់​នេះ? គួរឲ្យ​សង្វេគ​ណាស់​​​វាសនាមនុស្ស​មើលមិនឃើញមែន” ហើយអ្នកខ្លះទៀតនិយាយថា ជារឿងមិនពិត “គាត់ទំនេរពីការងារហើយជួយបងប្អូនគាត់ធ្វើផ្ទះ ផ្ទះកំពុងធ្វើជាផ្ទះគាត់”។

បន្ថែមលើសពីនេះទៅទៀត ម្ចាស់បទ “កោះឧកញ៉ាតី” លោក ណូយ វ៉ាន់ណេត ក៏ត្រូវ​បានគណនីហ្វេសប៊ុកផេកឈ្មោះ KPCTV News យកមកបង្ហោះ ហើយសរសេរធ្ងន់ៗរិះគន់ទៅ ប្រធានសមាគមសិល្បៈថា “មកធ្វើការសំណង់ ព្រោះតែគ្មានអ្នកហៅគាត់ទៅច្រៀង ម៉េចហេីយប្រធានសមាគមសិល្បៈអត់អេីពេីសោះ”។ ក្រោយបង្ហោះបែបនេះភ្លាមក៏មានអ្នកខមិននិយាយតបក្នុងការរិះគន់ថា “ហេតុអីត្រូវបន្ទោសប្រធានសមាគមន៌ ? មនុស្សម្នាក់ៗមុខរបរ ការងាររបស់ខ្លួន ខ្លួនអ្នកជ្រើសរើស ខុសទេបើគាត់ជ្រើសរើសជីវិតគាត់បែបនឹង ? ពេលគាត់រកលុយបានបើគាត់ទៅបង្កើតមុខរបរអ្វីផ្សេងឬ ការងារផ្សេងក្លាយជាអ្នកមានធូរធារ ជាងនឹង តើលោកadmin សរសើរប្រធានសមាគមន៌ទេ? ខ្ញុំសូមមិនយល់ស្របដែលោកadmin ដាក់កំហុសទៅប្រធានសមាគមន៌ទេ

3”៕ជាមួយគ្នានេះ​យោងតាមសម្ដី​របស់​តារាសម្ដែងលោក គីសាន់ រ៉ៃយ៉ា ដែលជាកូនប្រុស​តារាកំប្លែងជើងចាស់នាយឆើត បានបញ្ជាក់​ថា៖ “រូបភាពលោកពូ ណយ វ៉ាន់ណេត នេះប្រហែល​ជាគាត់ធ្វើ​នៅផ្ទះខ្លួនឯង​បន្ទាប់ពីទំនេរ​ការងារសិល្បៈប៉ុណ្ណោះ សព្វថ្ងៃ​គាត់មានជីវភាព​ធូរធាហើយ និងមានផ្ទះរស់នៅសមរម្យ​ទៅនឹងកេរ្តិ៍ឈ្មោះ​របស់គាត់”៕