Breaking News ! ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ ១ករណីទៀត ដែលអ្នកផ្ទុកមេរោគមកពីប្រទេសហ្វីលីពីន
សីហា
-

ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់មួយរយៈ បងប្អូនប្រជាពលរដ្ឋយើងក៏នាំគ្នាសប្បាយចិត្ត តែថ្ងៃនេះ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ស្រាប់តែក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១ករណីទៀត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មានខ្មែរញ៉វទទួលបាន។

យ៉ាងណាមិញ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ត្រឹមម៉ោង១៨ និង០០នាទី ថ្ងៃ២១ ខែឧសភា ២០២០ លទ្ធផលតេស្តពីសំណាក់អ្នកដំណើរទទួលបានពីវទ្យាស្ថានប៉ាស័្ទរកម្ពុជា បង្ហាញថាមានអ្នកវិជ្ជមានវិរុសកូវិដ១៩ ចំនួន១នាក់ ជាបុរសជនខ្មែរអាយុ ២៦ឆ្នាំ មានដែលមានទីលំនៅ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

បុរសរូបនេះ ជាអ្នកដំណើរវិលត្រលប់មកពីប្រទេសហ្វីលីពីន បន្តជើងយន្តហោះពីសាធារណកូរ៉េបានមកដល់កម្ពុជានៅថ្ងៃទី២០  ខែឧសភា ២០២០ វេលាម៉ោង ២២ និង០០នាទី។ អ្នកដំណើរសរុបចូលមកកម្ពុជា ៦៣នាក់ (ស្រី១៤នាក់ និងប្រុស៤៩នាក់ )ដែលមានជនជាតិកូរ៉េ២៣នាក់ (ស្រី៣នាក់) បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាតិតៃវ៉ាន់១នាក់ បុរសជនជាតិ ហូឡង់១នាក់ ជនជាតិជប៉ុន៣នាក់ (ស្រី១នាក់) និងជនជាតិខ្មែរ៣៤នាក់(ស្រី១០នាក់) មានការត្រូតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ និងដាក់ឲ្យនៅរងចាំកន្លែងធ្វើចន្តាឡឺស័កនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលមកដល់ភ្នំពេញភលាម ហើយបានយកវត្ថុសំណាកទៅធ្វើវិភាគទាំងអស់ ដែលជាលទ្ធផលបង្ហាញថា មានវិជ្ជមានវីរុសកូវិដ១៩ ទៅលើបុរសជនជាតិខ្មែរខាងលើនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖