កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចស្លាកលេខឡាន កាលពីថ្ងៃទី០៦ ខែឧសភា ២០២០ វេលាម៉ោង០១ និង០០នាទីយប់ នៅចំណុចមុខបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់ ៖
១-ឈ្មោះធូ សុភក្ត្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខដេ១៩ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
២-ឈ្មោះ ឃិន ខុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចស្លាកលេខរថយន្តរបស់ឈ្មោះ ងន តុងអានភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បាត់បង់ស្លាកលេខឡាន០១គូ លេខភ្នំពេញ2AP-0559 , ដកហូតស្លាកលេខឡាន០១គូ លេខភ្នំពេញ2AP-1573 ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា "បេីបងប្អូនប្រជាពលរដ្ឋបាត់ស្លាកលេខរថយន្តដូចក្នុងរូបភាព សូមទាក់ទងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ លេខទូរស័ព្ទអធិការរង 077 233 326"។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ