រាជធានីភ្នំពេញ ៖ យុវជនរ ងគ្រោះ ម្នាក់ នឹងមិត្តភក្តី ៧ ទៅ ៨នាក់ ត្រូវជនស ង្ស័ យ ២នាក់ វា យ ប្ល ន់ យកម៉ូតូម៉ាក និច ១គ្រឿង បានសម្រេច ដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចូបន្តិច ខណ:កំពុងជិះលេងនៅម្តុំសួនវត្តបទុម ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះ ។
ជនរ ង គ្រោះបានអោយដឹងថា ៖ ម៉ូតូដែលត្រូវជនស ង្ស័យប្ល ន់យកទៅគឺម៉ាក និច ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខព្រៃវែង1O-3989 ។

តាមការរៀបរាប់របស់ជនរ ងគ្រោះ បានប្រាប់អោយដឹងថា ៖ មុនពេលកើតហេតុ រូបគាត់ នឹងមិត្តភក្តី ៧ ទៅ ៨នាក់ទៀត បាននាំគ្នា ជិះម៉ូតូលេងនៅម្តុំសួនវត្តបទុម ខណ:ពេលមកដល់កន្លែងកេីតហេតុ ក៏មានជ នសង្ស័ យ២នាក់ ជិះម៉ូតូ ១គ្រឿង មកសួរនាំ ជនរងគ្រោះបន្តថា ៖ ភ្លាមនោះ រូបគាត់បំរុងនឹងជិះម៉ូតូចេញទៅហេីយ តែត្រូវជនស ង្ស័យទា ញដៃចង្កូតម៉ូតូអោយដួល ហេីយមិត្តភក្តី ក៏នាំគ្នារត់ចែកជេីងគ្នាអស់ទៀត ធ្វេីអោយរូបគាត់ភ័យពេក ក៏រត់គេចខ្លួនដែរ ចំណែកម៉ូតូក៏ត្រូវជនសង្ស័យយកទៅបាត់ស្រមោលដោយសុវត្ថិភាពតែម្តង ។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដេីម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ខណ:ពេលទៅដល់ បែរជាសមត្ថកិច្ចប៉ុស្តិ៍និយាយថា ( បេីមិនប្រញ្ញាប់ទេចាំស្អែកម៉ោង៨ព្រឹក ចាំមកប្តឹងក៏បាន ) ៕ ប្រភព៖ សុឃី ព័ត៌មានថ្មីជានិច្ច


