កីឡាប្រដាល់ លោក វង្ស ណយ សម្តែងការខកចិត្ត “ខំដឹកងៀតក្របីចង់ងាប់ ដល់ពេលមនុស្សអញ្ចឹងសោះល្បី គេឲ្យតម្លៃ ពិតជាអស្ចារ្យមែន សង្គមនេះ ”....
សីហា
-

ភ្នំពេញ៖ តារា Tik Tok ស្រីចរិតប្រុស ដែលមានការគាំទ្រច្រើន គឺនាង សុខានឹង ចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនាខាងមុខនេះ ខណៈដែលត្រូវបានក្រុមហ៊ុនថែរក្សាសម្រស់U-WELL ជ្រើសរើសធ្វើជាតួសម្ដែង​ ឲ្យផលិតផលរបស់ខ្លួន​ដោយចាប់ដៃគូសម្ដែង ជាមួយលោក ម៉ាដូណា ។

បន្ទាប់ពីយុវជនរូបនេះ ត្រូវលោក ម៉ាដូណា ជ្រើសយកមកសម្តែងរួចមក ស្រាប់តែអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានមហាជនជាច្រើន បានសម្ដែងការមិនពេញចិត្ដ និងបានលើកឡើងថា៖“គ្រាន់តែក្មេងស្រីម្នាក់ ចេះលេងTikTok និយាយពាក្យហូបបាយនៅ បានក្លាយទៅជាតារាសម្តែង និងជាវាយគ្មឹនកិត្តិយសបានដែរ ចឹងសម្រាប់ប្រទេសកម្ពុជាមិនខ្វះទេ មានធនធានសិល្បៈគ្រប់តែគ្នាហ្នឹង ព្រោះពាក្យហូបបាយនៅ មួយម៉ាត់សូម្បីតែក្មួយខ្ញុំក៏ចេះនិយាយដែលពាក្យនេះ”។

ក្នុងនោះដែរ លោក វង្ស ណយ កីឡាករខាងក្បាច់គុណប្រដាល់ ​ដែលបច្ចុប្បន្នលោកខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការជួយលើកស្ទួយនូវវិស័យនេះ ខំប្រឹងទោះជាអាជីពដែលត្រូវឲ្យលោកឈឺសាច់ ជារៀងរាល់ពេលប្រកួតយ៉ាងណាក្តី តែថ្មីៗនេះ លោកហួសចិត្តដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសរេសេរថា“idol ខំដឹកងៀតក្របីចង់ ងា ប់ ដល់ពេលមនុស្សអញ្ចឹងសោះ ល្បី សង្គមនេះ ពិតជាអស្ចារ្យមែន (មិនយល់ មិនយល់ទេ)”៕

មានវីដេអូខាងក្រោម៖