អួលដើម.ក..លោកគ្រូ ហង់ ភូមិរ៉ា ជួបទុក្ខផ្ទួនៗ លោកយាយទើបនិងចែកឋាន ឥឡូវ ត្រូវបាត់បង់ លោកពុកទី២ ជំនាញល្ខោនខោល លោកពុកទិត្យ សែមម្នាក់ទៀត...
-

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទីយប់ សាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល  លោកគ្រូទិត្យ សែម  បានទទួលមរណៈភាពហើយ។

ដំណឹងនេះពិតជាធ្វើឲ្យមហាជនមានការរន្ធត់ចិត្ត និងសោកស្តាយ ជាពន់ពេក ដែលយើងបានបាត់បង់ធនធានមនុស្សដ៏សំខាន់ ដ៏អស្ចារ្យ និងមានស្នាដៃល្អ បានលាចាកឆ្ងាយពីយើងរហូតហើយ ។ 

បើយោងតាគណនីហ្វេសប៊ុកឈ្មោះ PichSourly Sokhom ក៏បានបង្ហោះសារយ៉ាងសោកសៅថា “សូមចូលរួមរំលែកទុកដល់លោកគ្រូ??❤️យើងបាត់បង់ធនធានដ៏អស្ចារទៀតហើយ? សូមឲ្យលោកគ្រូ ទិត្យ សែម ទៅកាន់សុខគតិភព លោកគ្រូហត់នឿយច្រើនឆ្នាំមកហើយ??បន្តឈ្លោះទៅ ឈ្លោះរហូតទៅផលដែលអ្នកបានគឺមានតែការបាត់បង់ បើសាមគ្គីគ្នាលើកស្ទួយ ស្រលាញ់ ថែរក្សា បានពាក់កណ្ដាលឈ្លោះមិនដឹងល្អបែបណាទេ? មិនដឹងលើកនេះជាលើកទីប៉ុន្នានទេដែលខ្ញុំស្នើរសុំ ?? ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សុំជួយឲ្យមានការសម្ដែងសិល្បៈវប្បធម៌បុរាណក្នុងទូរទស្សន៍ ឬកន្លែងផ្សព្វផ្សាយផ្សេងៗ សុំឲ្យជួយបញ្ចូលម៉ោងសិក្សាពីថ្នាក់តូចរហូតដល់ថ្នាក់ធំដើម្បីឲ្យយើងទាំងអស់គ្នាបានឃើញ បានដឹង បានស្គាល់ បានយល់ ចេះស្រលាញ់ការពារ??❤️ ខ្ញុំដឹងថាបងប្អូនជាច្រើនក៏ចង់បានបែបនេះដែរ???វប្បធម៌រលត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កុំថ្កើង??❤️”។

ជាមួយគ្នានោះផងដែរ គណនីហ្វេសប៊ុករបស់លោកគ្រូ ហង់ ភូមិរ៉ា បានបង្ហោះសារទាំងអួលដើមកថា "ខ្ញុំមានទុក្ខអស់ពីរយាយឥឡូវ គ្រូមួយទៀត ហេីយ ជំនាញល្ខោនខោល ទិត្យ សែម បានទទួលមរណភាពហេីយ មរតកមនុស្សរស់ខ្ញុំទៅចោរខ្ញុំ???ឪពុកទី២ខ្ញុំ????"៕