ភ្នំពេញ៖ ដូចដែលបងប្អូនមួយចំនួនបានជ្រាបហើយថា កាលយប់ថ្ងៃទី២៣ ខែឧសភា លោកគ្រូ ទិត្យ សែម ដែលសាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល បានទទួលមរណភាពហើយ ដោយសាររោគាពាធ។

ដោយឡែកនៅថ្ងៃនេះ ក្រុមគ្រួសារនៃស ពបានរៀបចំពិធីបុណ្យតាមប្រពៃណី សម្រាប់ជាការជូនដំណើរលោកគ្រូ ទៅកាន់ទីឋានដែលសុខសាន្ត។ នៅក្នុងពិធីបុណ្យស ពរបស់លោក ស្រាប់តែមានហេតុការណ៍មួយបានកើតឡើង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរោងពិធីបុណ្យ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រហ្ម ពុធវិសាល គាត់បានបង្ហោះស្តែងៗក្នុងថ្ងៃពិធីបុណ្យស ពស្រាប់តែមានបុរសម្នាក់ នៅក្នុងពិធីបុណ្យស ពនោះ បានងើបឡើងរាំល្ខោនខោល ទាំងដែលខ្លួនមិនដែលចេះផងនោះ ។ បើយើងតាមម្ចាស់គណនីហ្វេសប៊ុកឲ្យដឹងថា គឺវិញ្ញាណរបស់លោកគ្រូ ទិត្យ សែម ចូលសន្ឋិត នៅក្នុងខ្លួនបុរសម្នាក់នោះ ដោយគាត់បានរាំនៅក្នុងពិធីបុណ្យតែម្តង។ ម្ចាស់គណនីហ្វេសប៊ុកបានលើកឡើងថា "លេីកទីមួយដែលខ្ញុំមេីល ផ្ទាល់និងភ្នែក វិញ្ញាណគាត់នៅតែល្ខោនខោល ចៅប្រុសរបស់គាត់មិនមែនអ្នកល្ខោនខោលទេគាត់អត់ចេះរាំទេ??????"។ មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិងបានពោលពាក្យថា "ប្រហែលជាលោកគ្រូនៅអាល័យសិល្បៈនៅឡើយ"។ សូមចូលរួមរំលែកទុក្ខផង៕






សូមទស្សនាវិដេអូទាំងអស់គ្នា៖