កំពត ៖ គួរឲ្យអាណិតណាស់ ដោយសារតែឃ្លានក្មេងប្រុស៣នាក់ ដាច់ចិត្តលួចបេះផ្លែទុរេនគេ១ផ្លែ ត្រូវម្ចាស់ចំការខឹងសម្បា ទាមទារឲ្យក្មេងៗទាំងនោះ បង់ប្រាក់សំណងរហូតដល់១ពាន់ដុល្លារ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការទុរេនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភ្នំវល្លិ៍ ជាប់ព្រំប្រទល់រវាងខេត្តកែប និងខេត្តកំពត។
.jpg?1590398192)
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាខាងលើ ក្មេងជំទង់បីនាក់រួមមាន ៖ ទី១-ឈ្មោះ ល ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ,២-ឈ្មោះ ស ឯ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស និងទី៣-ឈ្មោះ ស ច ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស អ្នកទាំងបីមានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានទៅស៊ីឈ្នួលបេះម្រេចឲ្យគេនៅភូមិសាស្ត្រកើតហេតុ។ លុះបន្តិចក្រោយមក ក្មេងប្រុសទាំងបីនាក់ បានជិះម៉ូតូបំណងទៅចាក់សាំង ហើយក៏ឃើញផ្លែទុរេនក្នុងចម្ការគេក្បែរនោះ ក៏ចូលទៅលួចបេះ១ផ្លែ បំណងហែកចែកគ្នាហូប ស្រាប់តែម្ចាស់គេឃើញ ក៏ស្រែកឆោឡោតែម្ដង។
.jpg?1590398199)
យោងតាមសមត្ថកិច្ចបានបន្តថា ខណៈដែរក្មេងៗទាំងនោះកំពុងតែលួចបេះផ្លែធុរេនបានមួយផ្លែហើយ ក្មេងៗទាំងបីនាក់ក៏ជិះម៉ូតូឌុបគ្នាបម្រុងគេងខ្លួន តែអ្នកយាមនៅចំការនោះឃើញ ក៏ផ្អើលឆឡោហើយ នាំគ្នាដេញចាប់តាមរហូតដល់ផ្ទះក្មេងៗទាំងបី ដែលរស់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយចាប់បញ្ចូនឲ្យសមត្ថកិច្ចចាត់ការ ហើយទារសំណងផ្លែទុរេនមួយផ្លែ គឺ ១ពាន់ដុល្លារ ស្មើនឹង ៤,០០០,០០០រៀល។
.jpg?1590398205)
បច្ចុប្បន្ន ក្មេងប្រុសជំទង់បីនាក់ដែលពាក់ព័ន្ធនឹងករណីលួចផ្លែទុរេនគេ១ផ្លែ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី។
.jpg?1590398210)