ឯកឧត្តមឧកញ៉ា ខេង ច័ន្ថា សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ ខួបគម្រប់ ៨៦ ឈានចូល ៨៧ឆ្នាំ
សីហា
-

ភ្នំពេញ៖ ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧកញ៉ា បណ្តិត ខេង ច័ន្ថា ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រ ហេង សំរិន សូមបួងសួង ដល់វត្ថុសក្ត័សិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវមហាប្រសើរជូន សម្តេចអគ្គមហាពញាចក្រ ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ជាងរយវស្សា និងសូមឲ្យជួបប្រទះ និងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបាននូវភាព ចម្រុងចម្រើន រុងរឿងជានិរន្តរ៍ ៕