ជីវិតរបស់មនុស្សម្នាក់ កើតមក គ្មាននរណាម្នាក់ចង់ក្រនោះ ពិសេសគឺនៅពេលវ័យកាន់តែចាស់ គឺពិបាកក្នុងការរស់នៅ ហើយបើមិនមានថវិការថែមទៀតនោះ គឺកាន់តែពិបាក នៅក្នុងរស់នៅថែមទៀត ទើបធ្វើឲ្យមនុស្សម្នាក់ៗគាត់ខំប្រឹងប្រែងរកលុយតាំងពីក្មេង ដើម្បីបានស្រណុកសុខស្រួលនាពេលចាស់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានបង្ហោះសារយ៉ាងកំសត់ ពេលបានឃើញលោកយាយចំណាស់ម្នាក់ គាត់ខំប្រឹងឡើងលើដើមស្វាយបេះស្វាយ លក់បានប្រាក់បន្តិចបន្តួច គ្រាន់បានចិញ្ចឹមជីវិត។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបង្ហោះសារឲ្យដឹងថា ?បេីមិនរកគ្មានអ្វីហូប ប្រឹងទាំងឈឺទាំងជា ស្ទេីរពេញមួយជីវិតហេីយ លោកយាយស្គាល់តែភាពលំបាក មិនដែលបានហូបរបស់ សូមបងប្អូន ចែករំលែកបន្តផងក្រែងមានបងប្អូនសប្បុរសជន អាណិតអាសូរជួយឧបត្ថម្ភដល់គាត់ យាយរស់នៅឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទំនាក់ទំនងខ្ញុំ ដេីម្បីជួយគាត់ 0965056900"។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់លោកយាយកំសត់ផង គាត់ខំប្រឹងទាំងឈឺទាំងជា ដើម្បីបានប្រាក់ ទិញស្បៀងអាហារ និងគ្រាន់ទិញថ្ន ាំ៕
មានវិដេអូ៖