គួរយល់ដឹង...តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ?
ស៊ីហៀង
-

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅលើផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ?

ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ លោកអ្នកត្រូវយកអត្តសញ្ញាណប័ណ្ណរបស់អ្នក ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។

*យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩

(បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ!!!)

:::ទាញយកប្រកាស៖ https://mpwt.gov.kh/kh/documents/declaration/278