បច្ចុប្បន្ននេះ មានបងប្អូនជាច្រើន មិនថាប្រុស ឬ បងៗនារីទេ គឺគាត់បានព្យាយាមមើលថែរូបសម្រស់របស់គាត់ណាស់ ព្រោះតែរូបសម្រស់ជាផ្នែកមួយដែលធ្វើយើងមានភាពជឿជាក់ លើខ្លួនឯង ដូចជាមានបងប្អូនជាច្រើន បានទៅស្វែងរកសេវាព្យាបាល និងមើលថែផ្នែកសម្រស់ ដើម្បីជឿជាក់ថា រូបសម្រស់ខ្លួនឯងនិងមានសុខភាពល្អ ក្មេងជាងវ័យ និងមើលទៅគឺល្អឥតខ្ចោះតែម្តង ។

ដូចនេះសូមបងប្អូនសុភាពនារី សុភាពបុរសទាំងអស់គ្នា មេត្តាមកអានសារដែលប្អូនស្រីម្នាក់ គាត់បានធ្វើការចាក់ចង្ការរបស់គាត់ ឲ្យស្អាត តែផ្ទុយទៅវិញ បែរជួបរឿងដែលមិននឹកស្មានដល់ ហើយគាត់ត្រូវធ្វើការវះកាត់ចេញជាបន្ទាន់ ក្រោយពីគ្រូពេទ្យពិនិត្យឃើញថា មានខ្ទុះនៅក្នុងនោះ។

ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lor Kimheng បានបង្ហោះសារថា "សុំឆ្លេីយតបសរុប ព្រោះតបchatមិនទាន់ទេបងប្អូន? សំរាប់បងប្អូនដែលមានបញ្ហាដូចចង្ការរបស់ខ្ញុំគួរតែតាមដានអោយច្បាស់លាស់កុំធ្វេីការប៉ានស្មាននិងភ្នែកទទេវាមិនច្បាស់ទេដូចខ្ញុំផ្ទាល់វាបានធូរច្រេីនហៃនៅពេលដែលយកចេញអ្វីដែលបានគិតគឺថាវានិងជាមកធម្មតាវិញតែជាក់ស្តែងពេលថតមេីលគឺនៅខ្ទុះពេញចង្ការដដែលលក្ខណះជាដុំ(ខាប់ៗ)ចឹងតម្រូវអោយវះបេីកមុខយកចេញបន្ទាន់ៗ??រងចាំពេលជាសះតម្រូវថតមេីលម្តងទៀត... អារម្មណ៍ពេលវះនិយាយពីថាស្រៀវដល់ឆ្អឹងខ្នងព្រោះដឹងទាំងអស់ថាគេវះកោសពេញនឹង?(ក្រូកៗ)ស្រៀវសាហាវលេីកទី1

បញ្ចាក់?កុំបារម្មណ៍ពេកតែក៏មិនគួរប្រហែសពេកដែល កន្លែងខ្លះនិយាយងាយដូចរឿងធម្មតាវាមិនអីទេពិនៗណឹងតែបេីdoctorគេដែលបានបញ្ចប់ការសិក្សាពិតគេប្រយ្ន័តណាស់ព្រោះវាប៉ះពាល់លក្ខណះធ្ងន់ ។ចឹងអ្វីដែលខ្ញុំចង់ចែករំលែកដល់អ្នកទាំងអស់គ្នា មុនណឹងធ្វេីអ្វីចាក់អ្វីត្រូវប្រាកដថាម្នាក់ដែលលេីកម្ជុលមកចាក់នោះមានវិជា្ជវះជាពេទ្យទេ? មានក្រមសីលធម៌ជាពេទ្យទេ? មានក្រសួងទទួលស្គាល់ទេ? បេីគ្មានទេកុំចាក់អោយសោះប្រយ្នត័ស្តាយក្រោយ ទោះអ្នកស្គាល់គ្នាក៏កុំទុកចិត្តព្រោះខ្ញុំមានមេរៀនហេីយជាមួយអ្នកស្និតណឹងម៉ង...ស្គាល់មុខស្គាល់មាត់តែមិនប្រាកដថាស្គាល់ចិត្ត។ កុំចាញ់បោកកាប្រមូតទីតាំងស្អាត មានច្រេីនកន្លែងតែមិនប្រាកដថាល្អសុី ចាសពិចារណតាមការគួរ...អរគុណសំរាប់ការអាន"។




ប្រភព៖ Lor Kimheng