បុរសជនជាតិម៉ាឡេស៊ីចំនួន៣នាក់ និងបុរសជនជាតិខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានចាប់មនុស្សឃុំឃាំង និង...
ស៊ីហៀង
-

សៀមរាប៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦ និង១៥នាទី នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិកំពង់ក្តី ២ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ បញ្ជូនមកសាកសួរពាក់ព័ន្ធនិងករណី ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាលពីអំឡុងខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ 

ជនសង្ស័យទាំង ០៤នាក់មានឈ្មោះ ៖

១-TAN CHOUN CHEAT ភេទ ប្រុស កើតថ្ងៃទី០៣-០៩-១៩៩៩ ជនជាតិម៉ាឡេសុី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

២-LING WEIKIAN ភេទប្រុស កើតថ្ងៃទី០៥-០៨-១៩៨៨ ជនជាតិម៉ាឡេសុី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៣-TAN KAS CHIM ភេទ ប្រុស កើតថ្ងៃទី២៥-១១-១៩៩៩ ជនជាតិម៉ាឡេសុី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បុគ្គលិកក្រុមហ៊ុនចងការប្រាក់ហ្វូឡុងវ័ង ស្នាក់នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៤-អេល ពូសស្តាន ភេទ ប្រុស កើតថ្ងៃទី០៣-០៨-១៩៩៣ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់នៅ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ NG TECK WEE ភេទប្រុស កើតថ្ងៃទី២១-១១-១៩៩៣ ជនជាតិម៉ាឡេសុី ។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើនេះត្រូវបាន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តការសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ប្រភព៖ gdlf-kh