បងប្អូនដែលជួបដូចខ្ញុំទេ ពេលព្រះសង្ឃនិមន្តបិណ្ឌបាត យើងដាក់បាតហើយ​ ព្រះសង្ឃមានសង្ឃដីកាថា ញោមអាត្មាអត់បច្ច័យថ្ នាំពណ៌ ខំរត់ទៅយកលុយ១ម៉ឺនមកដាក់បាត ស្រាប់តែព្រះអង្គមានសង្ឃដីកាថា...
ស៊ីហៀង
-

ជារៀងរាល់ថ្ងៃមានព្រះសង្ឃជាច្រើនអង្គនិមន្តបិណ្ឌបាត តាមផ្ទះ គ្រប់ទីកន្លែង ហើយបងប្អូនប្រជាពលរដ្ឋ តែងតែមានសទ្ធាជ្រះថ្លាដាក់បាត ដើម្បីសន្សំកុសល និងសូមសេចក្តីសុខ ។ ទន្ទឹមនឹងការធ្វើឲ្យចិត្តកំពុងតែជ្រះថ្លា ក៏មានព្រះសង្ឃមួយចំនួនតូច ដែលកំពុងតែបិណ្ឌបាតនោះ មានសង្ឃដីកា​ សូមបច្ច័យ១០០០០រៀល ២០០០០រៀល  ឬ ក៏ឲ្យជួយជាវសៀវភៅ និងទិញរបស់ផ្សេងៗ ផ្សេងទៀត។

ដោយឡែកនៅថ្ងៃនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophat Chy គាត់បានលើកឡើងថា "បើសិនមានកំហុសឆ្គង ខ្ញុំសូមទោសជាមុន

លោកបីអង្គនិពន្តបិណ្ឌបាត

- អង្កទី១មកដល់ ខ្ញុំដាក់បាត ១០០០៛ ព្រះអង្គសួរថាសុខសប្បាយទេ ហើយព្រះអង្គសុំបច្ច័យថ្នាំពណ៌ ខ្ញុំខំរត់ទៅរកលុយ 10000R ដាក់បាត ព្រះអង្គថាថ្នាំតម្លៃ 30000R ខ្ញុំថាអត់មានលុយទេព្រះអង្គ [កាបូបលុយអត់លុយមែន] មានតែនៅខាងលើ លោកបងថាចាំបាន ឡើងទៅយកមក អាត្មានៅចាំ ខ្ញុំក៏រត់ទៅយកលុយ 20000R។

- អង្គទី២-៣ និពន្តមកដល់បន្តបន្ទាប់ ខ្ញុំដាក់បាទ1000R ស្ដាប់តែព្រះអង្គថាសុំត្រីខពីរយូរ 60000R ញមខាងនោះក៏ដាក់ចឹងដែរ ។ ខ្ញុំស្រឡាំងកាំង ព្រោះទើបមួយអង្គនិពន្តមិនទាន់ផុតផង ក៏ឆ្លើយ គុណម្ចាស់លុយទៀតគ្មានទេ

------ សូមចប់

បង្កើតអារម្មណ៍អោយមិនជ្រះថ្លាកើតឡើង ខ្ញុំគិតថាពេលខ្លះដូចបើធ្វើបុណ្យមិនជ្រះថ្លាចឹង មានតែធ្វើបុណ្យតាមរយៈផ្សេងហើយ។

ប្រភព៖ Sophat Chy