បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បង ម៉េង អ្នកសារព័ត៌មាន បានបង្ហោះសារថា បុរសមាឌធំអ្នករត់កង់បីខ្មែរប្រចាំនៅចាក់អង្រែ ប្រកាសស្វែងរកម្ចាស់កាបូបមួយ ដែលគាត់រេីសបាននៅម្ដុំកន្លែងប៉ះកង់ជិតស្តុបចំការមន មានតែកាតគ្រីម៉ូតូ, ប័ណ្ណបើកបរ, និងអត្តសញ្ញាណប័ណ្ណឈ្មោះ អ៉ឹម វណ្ណារ៉ា រស់នៅម្ដុំទួលសង្កែ អាចទាក់ទងមកទទួលយកវិញបាន!

ចំពោះទង្វើមួយនេះពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់ ខណៈដែលក្នុងកាបូបដែលរេីសបាននោះ មិនមានលុយក៏ដោយ តែឃេីញមាន ប័ណ្ឌសម្គាល់,កាតធនាគារផ្សេងៗ ជាពិសេសកាតគ្រីនិងប័ណ្ណបេីកបរ ដែលសុទ្ធតែជាឯកសារសំខាន់សម្រាប់ប្រេីប្រាស់ និងពិបាកក្នុងការធ្វេីថ្មី ទេីបគាត់ជួយរក្សាទុកអោយម្ចាស់គេវិញទៅ។

ដូច្នេះសូមប្រិយមិត្តមេត្តាជួយស៊ែរ(Share)បន្តផង ដេីម្បីឲ្យដឹងដល់ម្ចាស់កាបូបលុយនេះ បេីសិនប្រិយមិត្តណាបានស្គាល់ម្ចាស់កាបូប ក៏អាចទំនាក់ទំនងតាមទូរស័ព្ទពូអ្នករត់កង់បីខ្មែរ ដែលជាអ្នករេីសបានដោយផ្ទាល់ក៏បានតាមរយៈ 0967781754 ដេីម្បីមកទទួលយកវិញផងដែរ។


មានវិដេអូ៖
ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន