កំពង់ស្ពឺ ៖ កាលពីថ្ងៃច័ន្ទ ទី២៥.០៥.២០២០ នៅម៉ោង៦ ល្ងាច នៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានដំណេីររឿង ពុលត្រីកំពតស្លា ប់ ក្រោយបរិភោគទទួលទានអាហារពេលល្ងាច មួយសន្ទុះក្រោយមក
១)-ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
២)-ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកស្នាក់នៅធ្វេីការ ភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងហេតុការណ៍ខាងលេី មានមនុស្ស៥នាក់បានហូបត្រីកំពតជាមួយគ្នា ប៉ុន្ដែអកុសល ២នាក់បានពុលជួយសង្រ្គោះមិនបានស្លា ប់តែម្ដង ចំណែក ៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដំបូងឡេីយពួកគាត់បាននាំគ្នាយកត្រីដែលអូសបានយកមកធ្វេីម្ហូបដូចសព្វមួយដង មិនដឹងថាត្រីកំពតមានឥទ្ធិពលមហិទ្ធិឫទ្ធិក្លាំងក្លាអស្ចារ្យអាចប្រហា រជីវិតមនុស្សបាននោះទេ គ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលេីដី ត្រូវសត្វមាន់ ឆ្កែ សុី ក៏ត្រូវពុលស្លា ប់ដែរ (មាន់ ៧ក្បាល,ឆ្កែ ១ក្បាល) ។

ជនរងគ្រោះដែលបានសង្រ្គោះទាន់ពេលវេលា
១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់
២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។
ជាការសំណូមពរ ? ដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស សូមមេត្ដាប្រុងប្រយ័ត្នបំ ផុតចំពោះអាហារប្រចាំថៃ្ងពិសេសករណីត្រីកំពត នេះគឺមានមនុស្សពុលស្លា ប់មិនតិច នាក់ទេកន្លងមកអ្នកខ្លះបានរស់រានមានជីវិតដោយសារតែការជួយសង្រ្គោះបានទាន់ពេលតែប៉ុណ្ណោះ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ