ភ្នំពេញ៖ អាណិតណាស់ សល់តែ១អាទិត្យទៀតធ្វើពិធីភ្ជាប់ពាក្យ ខាងប្រុសខំប្រឹងធ្វើការសន្សំលុយ តែបែជាអកុលជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនបែកក្បាលស្. លាប់យ៉ាងអណោចអធម៍ពេលធ្វើដំណើរ នៅលើស្ពានលីយ៉ុងផាត កាលពីវេលាម៉ោង១១ និង៣០នាទី ឈានចូលថ្ងៃទី២៧រំលងអាធ្រាត ខែឧសភាឆ្នាំ២០២២០ ត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សូយ ធារ៉ូ(ស្លា. ប់) អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលម្តុំសង្កាត់ព្រែកលាប មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ពណ៌ខ្មៅ ស្លាកលេខ 1AF-7389ចេញពីធ្វើការ ធ្វើដំណើរ២នាក់ទាំងយប់ទៅស្រុកកំណើត ខណះពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែជិះទៅបុករថយន្តដឹកដីពីក្រោយអត់ស្លាកលេខ ដោយមានបិទសញ្ញា(អគ្គបញ្ជាការ) បណ្ដាលឲ្យរថយន្តរអិលថយក្រោយកិនជនរងគ្រោះអូសប្រមាណជាង១០ម៉ែត្របណ្តាលឱ្យបែកក្បាលស្លា. ប់ភ្លាមៗ និងម្នាក់ទៀតបាក់ជើង ចំណែកឯរថយន្តដឹកដីនោះបានបន្តរអិលថយក្រោយទៅបុកនឹងបង្កាន់ដៃស្ពានទល់នឹងមួយកន្លែង បណ្តាលឱ្យបង្កាន់ដៃស្ពានរងការខូចខាតថែមទៀតផង ឃើញដូច្នោះតៃកុងដែលជាអ្នកបើកបររថយន្ដក៏រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
បើបានការបញ្ជាក់ ពីបងប្រុសបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថែមទៀតថា ប្អូនប្រុសរបស់គាត់នៅសល់តែមួយអាទិត្យទៀតនឹងរៀបចំពិធីភ្ជាប់ពាក្យជាមួយនារីដែលគាត់ស្រឡាញ់ហើយ ពាក្យចុងក្រោយដែលនិយាយជាមួយបងប្រុសគឺ "សុំមាន់បងចំនួន៥ក្បាលទុកសំរាប់ថ្ងៃភ្ជាប់ពាក្យខាងមុខ" តែមិនគួរណាបែជាជួបរឿងអកុសល់បែនេះសោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានវាស់វែង អូសរថយន្ត និងម៉ូតូទៅរក្សាទុកបណ្តោះអសន្ននៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចំណែកស.ពត្រូវបានប្រគល់ជូនទៅសាច់ញាតិរៀបចំធ្វើបុណ្យនៅខេត្តកំពង់ចាម៕
ដោយ៖ ភត្រ្តា