អបអរសាទរ ! កីឡាការិនីតៃក្វាន់ដូរបស់កម្ពុជា ស៊ន សៀវម៉ី ចូលរោងភ្ជាប់ពាក្យ ជាមួយកម្លោះសង្ហាម្នាក់ នៅក្នុងថ្ងៃនេះ
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយកីឡាការិនីតៃក្វាន់ដូ មានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងណាស់ ព្រមទាំងមានសមត្ថភាពទេព្យកោសល្យ ត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិនោះ គឺកីឡាការិនីតៃក្វាន់ដូ  ស៊ន សៀវម៉ី ។

យ៉ាងណាមិញនៅកាលពីព្រឹកមិញនេះបានមានការបែកធ្លាយជាច្រើនូវរូបថតរបស់ កីឡាការិនីតៃក្វាន់ដូ  ស៊ន សៀវម៉ី ដែលបង្ហាញថានាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលមានឈ្មោះថា កែវ ដាវិដ ។

បន្ទាប់ពីបានឃើញរូបថតបែកធ្លាយដូច្នេះហើយមានអ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននិកស្មានថា អាយដល របស់ខ្លួនបានភ្ចាប់ពាក្យស្ងាត់ៗបែបនេះសោះ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានជូនពរឲ្យអ្នកទាំងពីរ ស្រលាញ់គ្នាជារៀងរហូតដល់ចាស់កោងខ្នងរៀងៗខ្លួនថែមទៀតផង ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖