លោកអគ្គនាយក វណ្ណ សុភានោ ទទួលបានប័ណ្ណសរសើរពីចៅហ្វាយស្រុកវ័យក្មេង លោក ឃឹម ហ្វីណង់ ល្បីឈ្មោះខាងអភិវឌ្ឍន៍ ស្រុកបន្ទាយស្រី...
សីហា
-

សៀមរាប៖ កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី ២៨ មិថុនា ២០២០ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា មានកត្តិយសដ៏​ថ្លៃថ្លាដែលបានទទួលប័ណ្ណសរសើរពីចៅហ្វាយស្រុកវ័យក្មេង លោក ឃឹម ហ្វីណង់ ល្បីឈ្មោះខាងអភិវឌ្ឍន៍ ស្រុកបន្ទាយស្រី និងជំនាញប៉ិនប្រសប់ក្នុងការកែច្នៃបញ្ហាផ្សេងៗឲ្យមានភាពប្រសើរឡើង រួមទាំងបង្កើតស្នាដៃ ជូនប្រជាកសិករ ដើម្បីទប់ស្កាត់ការកាប់ព្រៃឈើ ក៏ដូចជាព្រៃលិចទឹកនានា។

ក្នុងនោះដែរ យោងតាម លោកវណ្ណ សុភានោ អគ្គនាយក ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ (ខេមបូឌា) ឯ.ក ថ្លែងប្រាប់សារព័ត៌មានខ្មែរញ៉ុវ ថា ដោយសារតំបន់នេះ គ្មានប្រភព ក្រៅពីទឹកភ្លៀង ហើយមានការខ្វះខាតក្នុងការប្រើប្រាស់ លោកបានចូលរួមចំណែកថវិកាចំនួន ១០,០០០,០០០ រៀល ជីកស្រះទឹក ប្រគេនដល់ព្រះសង្ឃវត្ត គីរីវ័ន្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋសម្រាប់ទុកទឹកប្រើប្រាស់នៅរដូវប្រាំង។

គួរបញ្ជាក់ផងដែរថា ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ យើងខ្ញុំមិនត្រឹមតែទទួល ស្គាល់ពីការអនុញ្ញាតចរាចរណ៍ក្នុងប្រទេសកម្ពុជា ពីក្រសួងសុខាភិបាល ឡើយ គឺទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ២ឆ្នាំ និង ទទួលបានលិខិតសរសើរពីឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕