ប្រទេសកូឡុំប៊ីកាលពីថ្ងៃព្រហស្បតិ៍បានពង្រឹងបន្ថែមនូវការដាក់កម្រិតនៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះរហូតដល់ថ្ងៃទី ១ ខែកក្កដា ខណៈពេលដែលអនុញ្ញាតឱ្យប្រជាជនមានសេរីភាពក្នុងការធ្វើដំណើរទៅកាន់តំបន់មួយចំនួននៃប្រទេសតែប៉ុណ្ណោះ។
អាជីវកម្មរាប់ពាន់បានចាប់ផ្តើមឱ្យបើកដំណើរការជាថ្មីនៅក្នុងប្រទេសជាមួយនិងការកាត់បន្ថយចំនួនបុគ្គលិក ដែល ការបិទទ្វារអាជីវកម្មនានាបានចាប់តាំងពីចុងខែមីនាគឺនឹងត្រូវបញ្ចប់នៅចុងខែឧសភា។
កន្លែងកាត់សក់ បណ្ណាល័យ សារមន្ទីរក៏ត្រូវបានបើកឡើងវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយក៏នៅតែមានការរារាំងចំពោះការធ្វើដំណើរពីទៅក្រុងមួយទៅក្រុងមួយជាសាធារណៈ និងផ្អាកដំណើរការជើងហោះហើរក្នុងស្រុកដូចគ្នា ហើយក្នុងតំបន់ជាច្រើនគឺប្រជាជននៅតែស្នាក់នៅក្នុងផ្ទះដូចមុន។
ប្រទេសកូឡុំប៊ីបានរាយការណ៍ថាករណីវីរុសកូរ៉ូណានៅក្នុងប្រទេសរបស់ខ្លួនកើនឡើងចំនួនមានច្រើនជាង ២៥.៣០០ ករណី COVID-១៩ និងមានអ្នកស្លាប់ចំនួន ៨៨២ នាក់។ អត្រានៃករណីថ្មីដែលបានរាយការណ៍ជារៀងរាល់ថ្ងៃនៅតែបន្តកើនឡើងដោយមានករណីថ្មីចំនួន ១.២៦៨ ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធដែលជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ។
ប្រទេសកូឡុំប៊ីបានផ្អាករាល់ជើងហោះហើរអន្តរជាតិទាំងអស់រហូត យ៉ាងហោចណាស់ដល់ថ្ងៃទី ៣១ ខែសីហា។ រដ្ឋាភិបាលបាននិយាយថាពួកគេទំនងជានឹងចាប់ផ្តើមវាឡើងវិញនៅខែកញ្ញា។
សម្រួលអត្ថបទដោយ៖SOEUR.
ប្រភព Reuters