ចុមខ្លាំងមែន ជនសង្ស័យម្នាក់ ចូលផ្សារទំនើប លួចទឹកអប់ជិត៤០ដប ចុងក្រោយក៏ត្រូវ...
ស៊ីហៀង
-

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចទឹកអប់ នៅចំណុចក្នុងទំនើបអ៊ីអន២ ផ្លូវ១០០៣ ភូមិប៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង០០នាទី។

ជនសង្ស័យឈ្មោះថា ឡុង វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ជនរងគ្រោះមានឈ្មោះថា ណុប ណារ៉ុង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់ថា មុនដំបូងជនសង្ស័យ គាត់បានដើរមើលនេះមើលនោះ រួចហើយក៏មកដល់កន្លែងលក់ទឹកអប់របស់ខ្លួន ហើយព្យាយាមរត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចយើងចាប់ជាប់។ ចំណែកសម្ភារៈដល់ជនសង្ស័យបានបន្សល់ទុកមានទឹកអប់ចំនួន៣៩ដប។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕