អ្នកនាងចន ច័ន្ទលក្ខិណា ថា មនុស្សដែលមានតួនាទី គឺ អត់ធ្មត់គ្រប់បញ្ហា
ស៊ីហៀង
-

តារាសម្តែងនិងជាប្រធានសមាគម អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសាថា "មនុស្សដែលមានតួនាទី គឺ អត់ធ្មត់គ្រប់បញ្ហា ( នេះជាពាក្យរបស់ចាស់ទុំដែលមានព្រហ្មវិហាធម៌បាននិយាយមកកាន់ខ្ញុំ ) អតីតកាល មិនមែនបចុប្បន្ន អតីតកាលជាបទពិសោធន៍ការងារដ៏ក្មេងខ្ចី កុំអោយតែការអនុវត្តន៍នាពេលបចុប្បន្ននៅតែក្មេងខ្ចីនោះទើបជាបញ្ហា ។ អរគុណចាស់ទុំទាំងឡាយដែលបានអប់រំ ទូន្មាន ប្រៀនប្រដៅ ណែនាំ លើកទឹកចិត្ត អោយខ្ញុំចេះអត់ធ្មត់ក្នុងនាមជាមនុស្សរបស់តួនាទី "។

ទោះបីជាអ្នកនាង ធ្លាប់ជួបនូវឧបសគ្គច្រើនបែបណា ក៏មនុស្សស្រីម្នាក់ រឹងមាំជានិច្ច មិនដែលនិយាយពាក្យថាចុះចាញ់ ព្រោះថា ឧបសគ្គជាអ្នកបង្រៀនមនុស្សឲ្យចេះក្រោកឡើង ឲ្យចេះស្គាល់អ្វី ជាអ្វី ឲ្យចេះស្គាល់ថាខ្លួនឯងត្រូវការអ្វី ប្រាប់យើងឲ្យចេះតស៊ូ កុំចុះចាញ់ នូវរាល់ពាក្យដែលអ្នកផ្សេងបាននិយាយ ទាំងឡាយទាំងពួង ដែលបានជួបប្រទះមួយនេះ ចាត់ទុកថាជាបទពិសោធន៍ជីវិត ដែលទេវតាលោកបានដាក់ឲ្យ។ អតីតកាល គ្រាន់តែជាអ្វីដែលកន្លែងហួស ហើយយើងមិនអាចត្រឡប់ទៅយកវាមកវិញបានទេ ដូចនេះត្រូវចេះប្រលែងវាឲ្យទៅឆ្ងាយពីយើង បើសិនជារឿងមិនល្អ សុំឲ្យរលាយបាត់ ។ មនុស្សយើងភាគច្រើន មិនមែនរស់នៅជាមួយនិងបច្ចុប្បន្នទេ តែចូលចិត្តឲ្យខ្លួនឯងរស់នៅជាមួយនឹងអតីតកាលរបស់ខ្លួន ចេះតែចង់នឹកឃើញរឿងអតីត ដែលវាកន្លងហួសទៅហើយ។ ទោះបីជាអតីតកាលទាំងនោះជារឿងល្អ​ ឬ អាក្រក់នៅក្នុងឆាកជីវិត របស់យើងក៏ដោយ ក៏យើងមិនអាចទៅយកវាមកវិញបានដែរ។

បងប្អូនជាច្រើនប្រាកដជាធ្លាប់លឺពាក្យមួយភាគច្រើន គេតែងនិយាយថា មនុស្សមានការងារកាន់តែធំ តួនាទីកាន់ច្រើន សម្ពាធកាន់តែ ។ រឿងនេះមិនខុសទេ ដូចជាជីវិតនៅក្នុងគ្រួសារអញ្ចឹង នៅពេលដែលអ្នកមានគ្រួសារ មានកូន មានចៅ គឺទំហំនៃការទទួលខុសរបស់អ្នកកាន់តែធ្ងន់ ៕