ពិតជាសោកស្តាយខ្លាំងណាស់ ! សិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណៈភាពនៅមុននេះបន្តិច (មានវិដេអូ)
ភ្នំពេញ៖ នៅមុននេះបន្តិចមានដំណឹងដ៏សោកសៅមួយដោយសារតែវិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណៈភាពបន្ទាប់ពីលោក បានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។

ជាមួយគ្នានេះដែរបើយោងទៅតាមគណនីហ្វេសប៊ុករបស់សិល្បករកម្ពុជា បានធ្វើការផុសឲ្យដឹងយ៉ាងដូច្នេះថា ៖ RIP ?? វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណៈហើយនៅរសៀលម៉ោង3:45នាទី នៅគេហដ្ឋានរបស់គាត់ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត ។ អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងសិល្បករ មេត្តាជ្រាបជាដំណេង ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា ៕ សូមទស្សនាវិដេអូខាងក្រោម៖



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។