សមត្ថកិច្ច ដាក់កន្ទេលឲ្យអង្គុយលេងល្បែងជុំគ្នា ឲ្យឆ្អែតម្តង និងឲ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពល្បែងស៊ីសង បើនៅតែមិនឈប់ មានតែ...
ស៊ីហៀង
-

បាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ២និង០០នាទី លោក អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងលោកផង់ សុភាព អធិការ នគរបាលស្រុកថ្មគោល បានជម្រុញដឹកនាំ កម្លាំង ផ្នែកជំនាញសហការជាមួយកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាល ចុះបង្រ្កាបករណីល្បែ ងស៊ី សង(បៀរតង-បៀរកងយឺត)មួយករណីនៅ ចំណុចភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានចំនួន០៩នាក់ ក្នុងនោះមានស្រី០៦នាក់ រួមនិងវត្ថុតាង មាន៖ បៀរតងចំនួន០១ហ៊ូ, បៀរបារាំងចំនួន៥២សន្លឹក , កន្ទេលក្រាលលេងចំនួន០៣, កម្រាលក្រាលលេងចំនួន០២ ,ម៉ូតូចំនួន០២គ្រឿង។

ករណីនេះសមត្ថកិច្ចនគរបាលស្រុកបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពល្បែងស៊ីសងខុសច្បាប់នេះរួចបានអនុញ្ញាតឱ្យវិលទៅមូលដ្ឋានវិញ ៕