អញ្ចឹងតើសបានជាអ្នកលេងជន់មាន់ ចូលចិត្ត ជិះម៉ូតូចាស់ទៅលេង ដើម្បីងាយស្រួលរត់គេចពីសមត្ថកិច្ចសោះ
-

ត្បូងឃ្មុំៈ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបទីតាំងសង្វៀន លួចជល់មាន់ ០១កន្លែងស្ថិត នៅចំណុចភូមិខ្នាចជុំ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលកំពុងតែចុះល្បាត ក្នុងភូមិសាស្រ្ត ក្រុមអ្នកជនមាន់ ដែលកំពុងតែស្រែកហោរ នោះ បាននាំគ្នារត់គេចខ្លួនអស់បន្សល់ទុកតែវត្ថុតាងរួមមានៈ​ មាន់០១ក្បាល ,ជញ្ជីង០២ ,របាំងកញ្ចក់០១ និងម៉ូតូចំនួន ៣១គ្រឿង ។ បច្ចុប្បន្នវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕