ព្យុះត្រូពិច បង្កគ្រោះមហន្ដរាយយ៉ាងខ្លាំង ដោយសម្លា. ប់មនុស្ស១១នាក់ ក្នុងរដ្ឋ Amanda ក្នុងប្រទេស El Salvador ដែលស្ថិតក្នុងទ្វីបអាហ្វ្រិកកណ្ដាល
-

យោងតាមការផ្តល់យោបល់របស់មជ្ឈមណ្ឌលជាតិព្យុះ Hurricane Centre សហរដ្ឋអាមេរិកបានអោយដឹងថាព្យុះនេះបានហួតហែងប៉ុន្តែគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងទៅលើប្រទេស El Salvador ភាគខាងត្បូង Guatemala ខាងលិច Honduras និងភាគខាងត្បូងប្រទេសម៉ិកស៊ិកក្នុងកំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សំដីអាជ្ញាធរការពារជនស៊ីវិលជាតិថាយ៉ាងហោចណាស់មនុស្ស ១១ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសEl Salvador ដែលជាសាធារណរដ្ឋមួយនៅអាមេរិកកណ្តាលកាលពីថ្ងៃអាទិត្យ។

នៅព្រឹកថ្ងៃដដែលនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Salvadoran លោក Mario Duran បាននិយាយថាព្យុះនេះបានឆក់យកជីវិតមនុស្ស ៩ នាក់ដោយបន្ថែមទៀតដោយរំពឹងថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។

មន្ត្រីក្នុងតំបន់ម្នាក់បានសង្កត់ធ្ងន់ដូចដែលបានដកស្រង់សម្តីដោយកាសែត El Mundo ថាការស្លាប់ចំនួន ៤ នាក់បានកើតឡើងនៅ San Salvador, ១នៅ Ciudad Delgado, ២ នាក់នៅ Soyapango, ៣ នាក់នៅ San Juan Opico ។ លោកបានបន្ថែមថាព្យុះនេះក៏បានបណ្តាលឱ្យមានការបាក់ដីចំនួន ៣៤ និងទឹកជំនន់ចំនួន ២៣ ផងដែរ។ មានកុមារអាយុ ៨ ឆ្នាំក្នុងចំណោមនោះជាជនរងគ្រោះ។

រដ្ឋSan Salvadorជារដ្ឋធានីរបស់ប្រទេសនេះត្រូវរងគ្រោះខ្លាំងជាងគេដោយសារគ្រោះមហន្តរាយធម្មជាតិ។ យោងតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ទះចំនួន ៥០ នៅក្នុងតំបន់ទីប្រជុំជនSan Salvadorត្រូវបានខូចខាតហើយយានយន្ដចំនួន ២៣ ត្រូវបានលេបត្របាក់ដោយទឹកជំនន់ ទីភ្នាក់ងារសារព័ត៌មាន Salvador បានរាយការណ៍ថាប្រជាជនប្រមាណ ៩០០ គ្រួសារបានបាត់បង់ផ្ទះសម្បែងក្នុងអំឡុងពេលមានព្យុះ។

កាលពីម្សិលមិញប្រធានាធិបតីនៃប្រទេសនេះគឺលោក Nayib Bukele បានប្រកាសអាសន្នក្នុងរយៈពេល ១៥ ថ្ងៃដើម្បីដោះស្រាយផលប៉ះពាល់ក្នុងប្រទេសមួយនេះ។

សម្រួលអត្ថបទដោយ៖ SOEUR.

ប្រភព ៖ sputnik