ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២០ (Miss Universe Cambodia 2020) នៅពុំទាន់មានដំណឹងច្បាស់លាស់នៃការប្រកួតប្រជែងនៅឡើយទេ គឺដោយសារតែជំងែកូវីដ-១៩ នៅតែជាបញ្ហាចោទដដែល ។ ជាមួយគ្នានោះផងដែរ ក៏មានបេក្ខនារីយើងជាច្រើនកំពុងតែមានការចាប់អារម្មណ៍ ដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។

ជាក់ស្តែងមហាជនពិតជាមានការភ្ញាក់ផ្អើលជាមួយរូបសម្បត្តិរបស់យុវតីម្នាក់ដែលគាត់មានឈ្មោះថា សាន្ត កុសុមៈ ។ បើនិយាយពីរូបសម្បតិ្តរបស់ កញ្ញា សាន្ត កុសុមៈ វិញគឺពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺកញ្ញា មានសមត្ថភាពអាចនិយាយបានដល់ទៅ៤ភាសា ។

បើយើងតាមគេហទំព័ររបស់ Miss Cambodia បានសរសេរសារនិងរូបភាពរបស់កញ្ញា សាន្ត កុសុមៈ ដោយបានបង្ហោះសារថា "Road to Miss Universe Cambodia 2020 នាងមានឈ្មោះថា សាន្ត កុសុមៈ វ័យ20ឆ្នាំ មានកម្ពស់170cm មុខរបរ: គ្រប់គ្រងសណ្ឋាគាមួយកន្លែងនិងធ្វើជាអ្នកបកប្រែ ការសិក្សា:បញ្ចប់កម្រិតវិទ្យាល័យនិងបន្តការសិក្សានៅសកលវិទ្យាល័យមួយផ្នែកអក្សរសាស្រ្តអង់គ្លេស ភាសា:ខ្មែរ អង់គ្លេស កូរ៉េ និង ចិន ទេពកោសល្យ: ច្រៀងចម្រៀងយ៉ាងពីរោះទាំងភាសាជាតិនិងអន្តរជាតិ ។កុំភ្លេចគាំទ្រកញ្ញាផង នាងក៏មិនធម្មតាដែរ ទាំងការឆ្លើយសំណួរនិងការដើរម៉ូដ"។

គួររំឭកដែរថា បេក្ខនារីជាកញ្ញាឯកចក្កវាឡកម្ពុជា នាឆ្នាំកន្លងមកនោះ រួមមានកញ្ញា សំណាង អេលីណា ជាកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០១៩ កញ្ញា រឿន ណាត ជាកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០១៨ និងកញ្ញា ប៊ី សុធារី កញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០១៧៕







