ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ម្ចាស់ទីតាំងសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី មិនព្រមយកប្រាក់ដុល្លារប្រភេទក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ពីអតិថិជន។

បើយោងតាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វេីការឆ្លេីយបំភ្លឺជូនសាធារណជនអោយបានជ្រាប ដែលពត៌មានថា នៅសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី ខេត្តមណ្ឌលគិរី នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លក់ដូរមិនយកប្រាក់ដុល្លាប្រភេទក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ កាលពីព្រឹកថ្ងៃទី02 ខែមិថុនា ឆ្នាំ2020។

កម្លាំងនគរបាលយើងបានចុះដល់គោលដៅដេីម្បីសួរនាំ នោះជាពត៌មានពិត ដោយមូលហេតុដែលគាត់មិនទទួលយកប្រាក់ដុល្លាប្រភេទក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ព្រោះតែគាត់យកក្រដាសប្រាក់ប្រភេទទាំងបីនេះទៅទិញទំនិញនៅផ្សារសែនមនោរម្យ ក៏គេមិនយកដែរ, ដូច្នេះហើយបានជាគាត់មិនយកដែរទៅ។ ករណីនេះកម្លាំងនគរបាលយើងបានធ្វើការណែនាំអោយរូបគាត់ចាយប្រាក់ដុល្លាប្រភេទនេះជាធម្មតាវិញ តាមសេចក្តីប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបើមានអ្នកណាមិនទទួលយកសូមអោយរាយការណ៍មកសមត្ថកិច្ច, រូបគាត់ក៏ទទួលយកតាមការណែនាំនេះ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលេី សូមសាធារណជន មេត្តាជ្រាបជាពត៌មាន៕
មានវិដេអូ៖