កុំដាច់ចិត្តអូសរំលងអីបងប្អូន លោកតាចំណាស់ម្នាក់ ដឹកអំបោសដើរលក់តាមផ្លូវ បានប្រាក់តិចតួចយកមកចិញ្ចឹមយាយ និងចៅៗ សូមលោកសុំ...មានវិដេអូ
ពិតជារឿងដែលលំបាកវេទនាណាស់ ពេលដែលបានឃើញលោកយាយ និងលោកតាចំណាស់ពីរនាក់រស់នៅក្នុងខ្ទមចាស់ពុកផុយ ទ្រុធទ្រោម គ្មានអ្នកមើលថែគាត់ និងមានស្បៀងពិសារគ្រប់គ្រាន់ដូចគេ។ លោកយាយ លោកតា គាត់ធ្វើអំបោសយកទៅលក់ ដោយមួយថ្ងៃបានតែចំណេញតិចតួចតែប៉ុណ្ណោះ។

បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានឲ្យដឹងថា " គួអោយអាណិត លោកតា លោកយាយ ណាស់ចាស់ ហើយ នៅ ហត់ ទៀត ដោយសារភាពក្រីក្រ បើលោក លោកយាយ មិមដាច់ណោះ សូមបង ប្អូនជួយ លោកតា លោកយា ផង គាត់នៅ ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ 093633500"។

លោកយាយនិងលោកតាកំសត់រស់នៅក្នុងភូមិព្រែករំដួល ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ។ លោកយាយបានឲ្យដឹងទៀតថា រាល់ថ្ងៃនេះ លោកយាយ និងលោកតាត្រូវចិញ្ចឹមចៅដល់ទៅបួននាក់ទៀត ហើយសុទ្ធតែជាកូនភ្លោះ គាត់រាល់ថ្ងៃបានតាជិះកង់យកអំបោសទៅលក់ បានមួយតំលៃ៣០០០រៀល គ្រាន់នឹងបានចិញ្ចឹមជីវិត។


មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។