ក្រសួងទេចរណ៍ ដាក់កំហិតឲ្យម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ និងបៀលហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលប្រកាសបិទ ហើយនៅបន្តបើកសកម្មភាពនោះ ត្រូវបញ្ឈប់ជាបន្ទាន់
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លងទៅរួចមកហើយនោះ ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺ កូវីដ១៩ ។

ក្រសួងទេសចរណ៍ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា វិធានការទាំងឡាយរបស់រាជរដ្ឋភីបាល​ ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺ កូវីដ១៩ ពិសេសចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លឹបកំសាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) និងបៀរហ្គាលឌិន នៅតែត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួនជាប្រចាំ រហូតដល់មានការជូនដំណឹងជាថ្មី ស្តីពីការបន្ធូរបន្ថយ ឬ កែសម្រួលវិធានការនៅពេលខាងមុខ។ នៅពេលបច្ចុប្បន្ននេះ មានរបាយការណ៍ថា​ នៅមានមូលដ្ឋានអាជីវកម្ម KTV ក្លឹបកំសាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) និងបៀរហ្គាលឌិនខ្លះ នៅតាមរាជធានីខេត្តមួយចំនួន នៅតែបន្តសកម្មភាពអាជីវកម្មដោយល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបាល។

អាស្រ័យហេតុនេះ សូមរំលឹកដល់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងអនុវត្តវិធានការចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លឹបកំសាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) និងបៀរហ្គាលឌិន ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល។