អាណិតណាស់...តារាកំប្លែងជើងចាស់​ លោកតា ចេក ប្រកាសលក់ផ្ទះ ដើម្បីទ្រទ្រង់ជីវភាពរស់នៅ...
ស៊ីហៀង
-

ខេត្តកណ្ដាល៖ តារាកំប្លែងជើងចាស់ លោកតាចេក ដែលកំពុងតែមានជីវភាពខ្វះខាត រីឯផ្នែកិស័យសិល្បៈវិញ ហាក់ស្ងាត់សូន្យឈឹង។មានបងប្អូនជាច្រើនបានឃើញលោកតា អង្គុយលលក់ ផ្លែឈើ និងទឹកសុទ្ធ នៅតាមផ្លូវ យ៉ាងកំសត់ ព្រោះតែបញ្ហាជីវភាពគ្រួសារក្រលំបាក។

ជាមួយមុខរបរលក់ដូរបន្តិចបន្តួចនេះ មិនអាចធ្វើឲ្យជីវភាពរបស់លោកតាចេក មានភាពប្រសើរនោះទេ ព្រោះតែមិនសូវមានអ្នកទិញហូប ហើយបន្ទុកគ្រួសារមានច្រើន ទើបលោកតា សម្រេចចិត្ត ប្រកាសលក់ផ្ទះ ដែលធ្វើពីស័ង្កសី និងមានទំហំដីធំំល្មម ដែលបងប្អូនទិញទៅពិតជាមិនខុសទេ។

ដោយឡែកតារាកំប្លែងជើងចាស់រូបនេះ មិនទាន់បានបញ្ជាក់ថា លោកលក់ផ្ទះនិងទៅរស់នៅកន្លែងណានោះទេ តែគ្រាន់តែចាំលក់ផ្ទះនេះដាច់ ចាំគិតតាមក្រោយទៀត ព្រោះពេលនេះ ជីវភាពគឺជារឿងសំខាន។ នាពេលកន្លងមក បងប្អូនធ្លាប់ដឹងថា មានបងប្អូនជាច្រើនបានចូលរួមថវិការដើម្បីសំរាលទុក្ខលំបាករបស់លោកតាដែរ​ តែតម្រូវការច្រើនជាង ទើបធ្វើឲ្យលោកតាសម្រេចលក់ផ្ទះនេះតែម្តងទៅ៕