ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបញ្ជារកម្លាំងចុះឆែករកអត្តសញ្ញាណម្ចាស់រថយន្តទំនើបថ្លៃកប់ក្តោងម៉ាក Rolls-Royce ដែលពាក់ស្លាកលេខ «នគរបាល ២- ៧៧១៥ ។

ថ្លែងនៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ នេះឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ៖ លោកនិងឲ្យក្រុមការងារធ្វើការឆែកភ្លាមៗ ដើម្បីចង់ដឹងថាម្ចាស់រថយន្តទំនើបម៉ាក Rolls-Royce ដែលពាក់ស្លាកលេខ ( នគរបាល ២- ៧៧១៥ ) គឺជាអ្នកណា ព្រោះជាធម្មតាឡានរបស់ឯកជនគ្មានសិទ្ធបំពាក់ស្លាកលេខនគរបាលទេ ហើយម្យ៉ាងវិញទៀត ស្លាកលេខនគរបាលអត់ឲ្យទៅឡានឯកជនអញ្ចឹងទេ ប្រសិនបើរថយន្តនោះជារថយន្តមិនត្រឹមត្រូវលោកនិងបញ្ចាឲ្យធ្វើការដកស្លាកលេខរថយន្តនោះចេញភ្លាម ។

លោកបានធ្វើការបន្តឲ្យដឹងទៀតថា នាពេលកន្លងមកស្លាកលេខរបស់នគរបាលគឺផ្តលឲ្យតែចំពោះអង្គភាពតែប៉ុណ្ណោះ គឺមិនអាចយកស្លាកលេខនគរបាលទៅដាក់ឡានប្រណីតតម្លៃថ្លៃអញ្ចឹងទេ។ ដូច្នេះលោកសូមពិនិត្យសិន ដើម្បីឲ្យដឹងថាអ្នកណាយកស្លាកនគរបាលទៅដាក់ (ឡានទំនើបនេះ) ហើយលោកនឹងឆែកភ្លាម ថាតើគេស្លាកលេខនគរបាលពិត ឬក៏ក្លែងក្លាយ » ៕ សូមរងចាំតាមដានទាំងអស់គ្នា

