ភ្នំពេញ ៖យុវជន២ក្រុមទាស់សំដីគ្នានិងគប់ដុំថ្មដាក់គ្នាឈានទៅដល់ការផ្ទុះអាវុធ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនគរបាល និងកំម្លាំងរាជអាវុធហត្តខណ្ឌ ចុះមកអន្តគមន៍ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ២០២ មុខអនុវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុម២ម៉ូតូមានគ្នា៤នាក់ បានជិះម៉ូតូ(មិនចាំម៉ាកនិងស្លាកលេខ)បានឈប់ទិញនំដែលលក់កន្លែងចំណតរថយន្តក្រុងមុខរបងសាលាចតុមុខ ហេីយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀតដែលជិះម៉ូតូ៣គ្រឿងមានគ្នា៤ទៅ៥នាក់ដែលកំពង់ធ្វេីដំណេីរស្របទិសគ្នាពីត្បូងទៅជេីង រួចក៍បានជិះម៉ូតូត្រឡប់ក្រោយវិញបំរ៉ុងចូលសួរ ស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះបណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿង ធ្វើឲ្យភាគី ខឹងបានដកកាំភ្លេីងខ្លីបា.ញ់ឡេីងលេីចំនួន៣គ្រាប់ ហេីយដេញ ក្រុមដែលប្រេីដុំថ្មរត់ចែកជេីងគ្នាដោយម្នាក់រត់ផ្លោះរបងចូលសាលា និង៣នាក់ទៀតរត់ចូលហាង(បបរស)ដែលនៅក្បែនោះ ហេីយក្រុមដែលមានកាំភ្លេី.ងក៏បានបា.ញ់បន្ថែមចំនួន២គ្រាប់ទៀត រួចបេីកម៉ូតូគេចបាត់ស្រមោល និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម នៅកន្លែងកើតហេតុ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់កន្លែងកេីតហេតុ បានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងរុករកឃាត់ខ្លួនយុវជនម្នាក់ទៅសួរនាំនៅប៉ុស្តិ៍ ក្រោយសួរនាំរួចុវជននោះបានសារភាពថា ពិតជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិតប្រាកដមែន ទេីបសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់បន្ត ចំណែកក្រុមផ្ ទុះអាវុ.ធ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕









ដោយ៖ ភត្ត្រា