ទៀតហើយ...កៀបជាប់មនុស្សចំនួន២នាក់ នៅក្នុងរថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តបែនដឹកខ្សាច់ បើកបរគ្មានត្រាប្រណៃ រេចង្កូតទៅបុករថយន្ត ដែលកំពុងតែធ្វើដំណើរតាមផ្លូវ
ស៊ីហៀង
-

ភ្នំពេញ ៖ រថយន្ដដឹកខ្សាច់មួយគ្រឿងរេចង្កូតមកបុកនិងរថយន្ដកូរ៉េមួយដែលធ្វើដំណើរបញ្រ្ចាស់ផ្លូវគ្នាបណ្ដាលរងការខូចខាតខ្ទេចខាងមុខនៃរថយន្ដយ៉ាងដំណំកៀបជាប់ព្រូរថយន្តម្នាក់ និងម្នាក់ទៀតរបួសជេីង​ ចំណែកឯរថយន្តដឹកខ្សាច់បានបន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមទៀត​ អូសទៅមុខជិត៤០ម៉ែត្រ​ទៀត​ទេីបអស់ល្បឿន ដោយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០មែត្រ មុខ​ការិយាល័យ​លក់ផ្ទះបុរីប៉េងហ៊ួត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដអាបែនដឹកខ្សាច់មួយគ្រឿងពណ៌ស្លែកពាក់ស្លាកលេខភ្នំពេញ3E-5982 ដែលធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនខណះពេលមកដល់និងចំនុចកើតហេតុដោយបើកខ្វះការប្រុងប្រយ័ត្ននិងដឹកខ្សាច់ធ្ងន់ផងក៏រេចង្កូតទៅចូលកន្លងផ្លូវមួយទៀតបណ្ដាលឲ្យទៅបុករថយន្ដកូរ៉េមួយគ្រឿងក្បាលពណ៌ខៀវខ្ចីពាក់ស្លាកលេខ យ1394.ភព3ដែលធ្វើដំណើរបញ្ច្រាស់ផ្លូវគ្នាពេញទំហឹងរងការខូចខាតខ្ទេចមុខរថយន្ដកៀបជាប់កៃកុងរថយន្ដម្នាក់របួសនិងម្នាក់ទៀតបាក់ជើងត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯកៃរថយនបង្កបានចុះពីរថយន្ដគេចខ្លួនបាត់សម្រាល។

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងយករក្សាទុកទៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការរាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដបង្ក ដូចជាអ្នកដំណាងមកដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ភត្រ្តា