អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់...មានវិដេអូ
ស៊ីហៀង
-

បើយោងតាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តងតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រេីប្រាស់​សមិត្ថផលដែលបានកសាងនេះអោយបានគង់វង្ស​ ​ នឹងរួមគ្នាធ្វេីអនាម័យ​ក្នុងការទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដេីម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ៕

មានវិដេអូ៖