ប្រិយមិត្តប្រាកដជាបានស្គាល់ម្ចាស់ហាងពេជ្រ ដ៏ស្រស់ស្អាត អ្នកនាង ទ្រី ដាណា បានបង្ហោះសារថា "លុយ២ម៉ឺនរៀល អ្នកទាំងអស់គ្នាចាយបានប៉ុន្មានម៉ោង ឬគ្រាន់តែផឹកកាហ្វេមួយកែវ គុយទាវមួយចានពេលព្រឹក អស់ទៅហើយ តែពួកគាត់ចំណាយពេលប្រហែល ២ម៉ោង លីស៊ីម៉ង់មួយបាវ ឡើងជណ្ដើរ ១០៩២កាំ បែកញើសជោគខ្លួន ទើបបាន ២ម៉ឺនរៀលមកទិញអង្ករ ទិញម្ហូប ??? បើអ្នកមានកម្លាំង អាចបាន ២ជើង ៣ជើង តែបើអ្នកមិនសូវកម្លាំង លីបានមួយបាវ សម្រាក ដេកបាត់ហើយ។

ថ្ងៃនេះ ខ្ញុំមកខេត្តព្រះវិហារ ក៏នឹកឃើញឆ្លៀតទៅមើលពួកគាត់នៅភ្នំត្បែង។ បងប្អូន មើលតែជណ្ដើរទៅ ដើរខ្លួនទទេរក៏ទន់ខ្លួនហើយ មិនបាច់ដល់ថ្នាក់លីឥវ៉ាន់អីឡើងចឹងទេ។ សរសើរពួកគាត់ មានចិត្តតស៊ូណាស់ ជីវិតគឺបែបនេះ។

ការងារអីក៏មានតម្លៃដែរ បើមិនមានពួកគាត់លីស៊ីម៉ង់ឡើងទេ ក៏មិនបានឃើញសំណង់អីប្លែកៗលើកំពូលភ្នំចឹង ឱ្យយើងមើលដែរ។ ខ្ញុំមានតែថវិកាតិចតួចលើកទឹកចិត្តពួកគាត់ ប៉ុណ្ណឹងក៏សប្បាយចិត្តដែរ??។









ប្រភព៖ ទ្រី ដាណា Dana Try