រថយន្តនីសាន់ ហោះកាត់ទ្រូងផ្លូវ មកពីម្ចាស់ស្រវឹងស្រាជោគជាំ​ រងការខូចខាត ហើយម្ចាស់រត់គេចខ្លួនបាត់ស្រមោល...
ស៊ីហៀង
- 878

ភ្នំពេញ៖ កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុម: តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រថយន្តម៉ាកNISSANNAVARA បើកបរទាំងស្ថានភាពស្រវឹងស្រា ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកខ្ទាតរាយប៉ាយពេញផ្លូវអស់ចំនួនពីរផ្ទាំង ហើយរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។

បើតាមឲ្យអ្នកពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញមានមនុស្សចំនួន២នាក់ បើករថយន្តមួយគ្រឿងម៉ាក NISSANNAVARA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-0100 បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ តាមបណ្តោយផ្លូវ២៧១ ស្រាប់តែដល់កន្លែងកើតហេតុ ក៏ជ្រុលចង្កូតទៅខាងឆ្វេងត្បូង ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចទាក់ទងជំនាញឲ្យចុះវាស់វែង និងស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕




 

Loading...