ក្តុកក្តួល...យុវតី២នាក់ ជិះម៉ូតូឌុបគ្នាទៅបើជីដូនកំពុងឈឺ ស្រាប់តែរថយន្តដឹកដីបើកគ្មានប្រពៃ បុកគាត់ពីក្រោយបណ្តាលម្នាក់ស្លា ប់ និងម្នាក់រងរបួសធ្ងន់...
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នេះ នៅចំណុចខាងលិចរង្វង់មូលគួរស្រូវ លើផ្លូវ២១៧ កែងផ្លូវ១០៤ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យយុវតី២ម្នាក់បានស្លា ប់ ខណៈពេលកំពុងតែបើកម៉ូតូឌុបគ្នា ទៅមើលជីដូនដែលកំពុងតែឈឺនៅស្រុក ក៏ត្រូវរថយន្តដឹកដីមួយគ្រឿងបើកមកបុកពីក្រោយ និងកិនពីលើថែន បណ្តាលម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។

យុវតីដែលបានស្លា ប់នៅក្នុងកន្លែងកើតហេតុនោះមានឈ្មោះថា ភឿន ស្រីកា អាយុ១៥ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា ភឿន ស្រីរ័ត្ន អាយុ១៨ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅក្នុងភូមិតាងួន ឃុំពម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវតីទាំងពីររូបនេះ កំពុងតែជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AI-6655 ឌុបគ្នា ទៅមើលជីដូនដែលកំពុងតែឈឺ ស្រាប់តែមានរថយន្តមួយគ្រឿងពាក់ស្លាកលេខHYUNDRI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-2803 មកបុកពីក្រោយបណ្តាលឲ្យស្លា ប់ម្នាក់និងរបួសធ្ងន់ម្នាក់ ។

ចំណែកជនបង្កមានឈ្មោះថាចឹក ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯជនរងគ្រោះម្នាក់ទៀតត្រូវបានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីស្រុកកំណើត៕