ផ្តាំទៅអ្នកមានគុណ ឲ្យថែសុខភាពផង...កម្ពុជានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ និងចាប់ពីថ្ងៃទី១២ដល់១៦...
-

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាកំពុងតែទទួលខ្យល់មូសុងនិរតីកម្រិតបង្កួរ។ តែដល់ថ្ងៃទី១២ដល់១៦ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ។

ស្ថានភាពបែបនេះធ្វើឲ្យ៖

ក. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

-សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ

-សីតុណ្ហភាពអតិបរមា មានពី៣៥-៣៧អង្សាសេ

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ និងចាប់ពីថ្ងៃទី១២ដល់១៦ ខែមិថុនា ភ្លៀងអាចនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។

ខ. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ

-សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦អង្សាសេ

នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ‍‌‌។

គ. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ

-សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥អង្សាសេ

នឹងអាចមានភ្លៀងតិចទៅបង្គួរ ក្នុងនោះ មានផ្នែកខ្លះ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៏មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ធះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕