បងប្អូនជាច្រើនប្រាកដជាបានស្គាល់ ចៅខ្មែរ ដែលជាអ្នកលក់អនឡាយដ៏ល្បីឈ្មោះ ហើយលោកក៏បានជួយដល់ជនទីទាល់ក្រ និងក្មេងៗជាច្រើន កាលពីពេលកន្លងមក ។ បើនិយាយពីស្នេហារបស់លោក និងស្វាមីរបស់លោក គឺគ្រប់គ្នាតែសង្កេតឃើញថា បានសាងភាពផ្អែមល្ហែម និងស្វីតគ្រប់ពេល ដោយអ្នកទាំងពីរនាក់បានរៀបការជាមួយគ្នាបានរយៈជាង១ឆ្នាំមកហើយ ។

ចំណងស្នេហ៍មួយនេះ ពេលនេះត្រូវបានជួបនូវរឿងបែបបាក់ ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកចៅខ្មែរ បានបង្ហោះសារថា "វាល្មមដល់ពេលចែកផ្លូវហេីយ អស់ចិត្ត អស់កែ អស់ស្នេហ៍ អត់ទ្រាំ ខ្ញុំដេីចេញ សុំតែវ៉ាលីខោសអាវ និង សេរីភាពទេ លុយ ឡាន មុខរបរ កូនប្រុស មាស ពិជ្រ ខ្ញុំប្រគល់ជូនទាំងអស់ ។ ខ្ញុំអាចនិងមិនអន់ដល់ថ្នាក់ រកមនុស្សល្អជាងនាក់បានទេ កុំគិតអោយសោៈ។ ខ្ញុំនិងបង្ហាញ់នាក់ថា ខ្ញុំជាចៅខ្មែរ ដែរនាក់មិនដែរស្គាល់ពីមុននិងកន្លងមក"។

លោកចៅខ្មែរបានបន្តទៀតថា "គ្រប់ហេីយគ្រាន់ហេីយ គ្រប់គ្នាហេីយ ប៉ា ម៉ាក់ក្មេក បងស្រីថ្លៃ បងបង្កេីត ខ្ញុំជូនតំណឹង អស់ហេីយ ចាំតែជួបគ្នា ជួយដឹងលឺសងខាងចុៈ"។






















