ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលរូបលោកតែងតែជួយដល់សង្គម និងចាស់ជរាយ៉ាងច្រើន នាពេលកន្លងមក។ លោកក៏បុគ្គលម្នាក់ ដែលបានជួយអភិរក្សសត្វព្រៃ ឲ្យមានទីកន្លែងរស់នៅក្នុងត្រឹមត្រូវ គេផុតពីដៃជនកំណាចមួយចំនួនដែលតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ទៅបំផ្លាញសត្វព្រៃ ។ ទង្វើរដ៏ល្អរបស់លោក បានធ្វើមហាជន ពិតជាមានការកោតសរសើរនិងពេញចិត្តជាខ្លាំង ព្រោះលោកបានជួយដល់ជនទីទាល់ក្រ និងជួយអភិរក្សសត្វព្រៃថែមទៀតផង។

ដោយឡែក នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារ ថា"បើយើងល្អ ពេលវេលានឹងនាំមនុស្សអាក្រក់ចេញពីជីវិតយើងទៅដោយឯកឯង តែបើយើងអាក្រក់វិញពេលវេលានឹងនាំមនុស្សល្អចេញពីជីវិតយើងទៅដូចគ្នា...៚ទៀ វិចិត្រ"។

ជាការពិតណាស់ ពាក្យនេះភាគច្រើន តែងតែលឺចាស់ៗគាត់បានលើកឡើងថា ធ្វើល្អបានល្អ និងនាំយើងឲ្យជួបតែមនុស្សល្អ មនុស្សត្រឹមត្រូវ ហើយអំពើល្អនឹងតាមការពារយើងឲ្យគេចផុតពីមនុស្សទាំងឡាយដែលមានបំណងចង់ទាញយើងឲ្យធ្លាក់ជ្រោះជ្រៅ៕










ប្រភព៖ ទៀ វិចិត្រ