ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូកង់បីឥណ្ឌាទៅ បុកម៉ូតូកំពុងតែធ្វើដំណើរនៅខាងមុខ បណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួស ភ្លាមៗ នោះម្ចាស់ម៉ូតូកង់បី ដែលបង្កក៏បានព្យាយាមបើករត់គេចតែត្រូវខាងបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបាន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ត្រូវនិងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវមុនីវង់ ជាប់និងស្ដុបសេរីភាព ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើយាងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថាមុនពេលកើតហេតុគេឃើញបុរសម្នាក់មើលទៅសង្ស័យស្រវឹងស្រាជិះម៉ូតូកង់បីឥណ្ឌាពណ៌សរ ពាក់ស្លាកលេខភ្នំពេញ1IB-6357 ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណះនោះក៏មានម៉ូតូម៉ាកស្គប់ពីមួយគ្រឿងពណ៌សរពាក់ស្លាកលេខភ្នំពេញ1DB-7295 ដោយជិះស្របទិសគ្នានៅខាងមុខ ក៏បានបើកបុកពីក្រោយពេលទំហឹងបណ្ដាលឲ្យកិនក្មេងស្រីម្នាក់កំពុងតែធ្វើដំណើរនៅលើម៉ូតូដែលជិះពីនាក់ឪពុកបណ្ដាលឲ្យរងរបួស ភ្លាមៗនោះម្ចាស់ម៉ូតូកង់ដែលបង្កក៏បានព្យាយាមបើករត់គេចខ្លួនតែត្រូវបានខាងបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបាន។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ចំនុចកើតហេតុបានធ្វើការវាស់វែងនិងឃាត់ខ្លួនម្ចាស់ម៉ូតូកង់បីដែលបង្កទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ភត្រ្តា